កងការពារព្រំដែនគោកលេខ៤០៣ អនុវត្តបទបញ្ជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ច្រកជាំ

ចែករំលែក៖

ស្រុកអន្លង់វែង ៖ នៅព្រឹកថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ឃុម សុខុម មេបញ្ជាការកងអន្តរាគមន៍ការពារព្រំដែនគោកលេខ៤០៣ បានប្រជុំផ្សព្វផ្សាយ ដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ត្រូវសហការជិតស្និទ្ធជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បន្តធ្វើការងារទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានម៉ត់ចត់បំផុត ព្រោះថាជំងឺកូវីដ-១៩នេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើមានការឆកល្វែង ឬធ្វេសប្រហែសតែបន្តិចអាចបង្កជាបញ្ហាអន្តរាយដល់សង្គមជាតិ ។

នៅក្នុងឱកាសនោះ មេបញ្ជាការកងអន្តរាគមន៍កងការពារព្រំដែនគោកលេខ៤០៣ ក៏បានធ្វើការណែនាំដល់កងកម្លាំង កុំមានការធ្វេសប្រហែស ត្រូវបន្តការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវនេះ និងបានក្រើនរំលឹកឲ្យកងកម្លាំង ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាលពីជំងឺនេះ ។

អនុសេនីយ៍ឯក ឃុម សុខុម បានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំតស៊ូពុះពាររាល់ការលំបាក មិនគិតការនឿយហត់ ឆ្លើយតបទៅនឹងបទបញ្ជាថ្នាក់លើប្រគល់ជូន ប្រកបដោយជោគជ័យ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print