ភ្នំពេញ, ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ បានបញ្ជាក់អំពី លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។
(តម្លៃលេខ SREY.LIN = 3,368,800 រៀល)
ក្រសួងសាធារណការបានបញ្ជាក់ថា,ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh
ចំពោះព័ត៌មានលម្អិត សូមទាក់ទងមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ តាមរយៈលេខទូរសព្ទ(Hotline)៖ 1275៕
ដោយ,សិលា