គ្រួសារបរិស្ថានខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខនិងនាំយកថវិកាសប្បុរសឧបត្ថម្ភដល់ប្រជាពលរដ្ឋឃុំក្រង់តេះ ដែលត្រូវភ្លើងឆេះផ្ទះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ដ.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រួសារបរិស្ថាននៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ហេង ខេង អនុប្រធានមន្ទីរ តំណាងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាមួយចំនួនទៅប្រគល់ជូនប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះលំនៅឋានអស់គ្មានសល់។

លោក ខ្វើ តាច ជាប្រពលរដ្ឋរស់នៅភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវអគ្គិភ័យដ៏កំណាចឆាបឆេះលំនៅឋាន កាលពីព្រលប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោកថ្លែងអំណរគុណដល់ក្រុមគ្រួសារបរិស្ថានខេត្តមណ្ឌលគិរី ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាទឹកចិត្តសប្បុរសក្នុងការរំលែកជួយគ្នាក្នុងគ្រាលំបាក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print