វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៤៥នាក់នៅថ្ងៃទី៨ខែកុម្ភៈ

ចែករំលែក៖

នៅថ្ងៃទី៨ខែកុម្ភៈនេះវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដល់ទៅ៤៥នាក់ គឺជាចំនួនដ៏ច្រើន ។ ក្នុងចំណោមនោះមានអ្នកឆ្លងនៅទីក្រុងហូជីមិញដល់ទៅ២៥នាក់ ក្រៅពីនេះគឺនៅរដ្ឋធានីហាណូយ ហាយយឿង ក្វាងនិញ និង យ៉ាឡាយ។ សរុបអ្នកឆ្លងនៅវៀតណាមមានដល់ទៅ២០៥០នាក់ហើយ។

ការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងខណៈ ដែលពិធីបុណ្យចូលឆ្នាំវៀតណាមជិតចូលមកដល់ហើយពលរដ្ឋនៅក្នុងទីក្រុងនឹងវិលត្រឡប់ទៅកាន់ ស្រុកកំណើតជួបជុំគ្រួសារ អាចបង្កឲ្យមានការឆ្លងទ្រង់ទ្រាយធំ។ ករណីឆ្លងថ្មីក្នុងសហគមន៍នៅខេត្តហាយយឿងចាប់ផ្តើមនៅថ្ងៃទី ២៧ខែមករា រហូតដល់មកទល់ពេលនេះ មានអ្នកឆ្លងដល់ទៅ ៤៦៧នាក់ ។
នៅពេលនេះដែរ រដ្ឋធានីហាណូយ បានចេញច្បាប់ពិន័យដល់ពលរដ្ឋដែលមិនពាក់ម៉ាស់នៅទីសាធារណៈ ខណៈមានអ្នកឆ្លងកើនឡើងខ្ពស់ ។អ្វីដែលជាក្តីបារម្ភខ្លាំងនោះគឺមានអ្នកឆ្លងជាច្រើនមិនដឹងប្រភព និងមិនស្មោះត្រង់ក្នុងការផ្តល់ព័ត៌មាន ជាហេតុធ្វើឲ្យការឆ្លងកាន់តែកើនឡើងខ្ពស់។
សម្រាប់ទីក្រុងហាណូយ តាមបទបញ្ជាររបស់រដ្ឋាភិបាល គណៈកម្មការទប់ស្កាត់កូវីដ-១៩ និងក្រសួងសុខាភិបាល បានសម្រេច ឲ្យមន្ត្រីក្នុងតំបន់ពិន័យអ្នកមិនពាក់ម៉ាស់នៅទីសាធារណៈជាទឹកប្រាក់ ៣លានដុង (ប្រមាណ១៣០ដុល្លារអាមេរិក)។
នៅតាមខេត្តនានាដែលមានពលរដ្ឋ ទៅធ្វើការនៅទីក្រុងហ៊ូជិីមិញហើយវិលត្រឡប់ទៅស្រុកវិញ គឺត្រូវតែ ផ្តល់ព័ត៌មានដល់មណ្ឌលសុខភាព នៅតាមភូមិឃុំ ។ មន្ត្រីនៅមូលដ្ឋាននិីមួយៗគឺត្រូវតែតាមដានដោយយកចិត្តទុកដាក់បំផុត ថាតើភូមិរបស់ខ្លួនមានអ្នកពីក្រៅចូលមកដែរឬទេ ដើម្បីជាការងាយស្រួលទប់ស្កាត់ការឆ្លងក្នុងសហគមន៍របស់ខ្លួន៕ ដោយ សាធី

...

រូបភាព៖ suckhoedoisong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print