ខេត្តបាត់ដំបង ៖ ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ០៧ខ្នង នៅក្នុងភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពី វេលាម៉ោង១៩និង៣០ននាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ។
តាមការរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុករុក្ខគិរីបានឲ្យដឹងថា ក្នុងគ្រោះធមធម្មជាតនេះបណ្តាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋរួមមាន របើកដំបូលអស់ចំនួន០៥ខ្នងផ្ទះ និងធ្លាក់ពីលើជើងតាងចំនួន០២ខ្នងផ្ទះ ព្រមទាំងបណបណ្តាឲ្យ រងរបួសមនុស្សចំនួន០២នាក់ផងដែរក្នុងនោះមាន ស្រីម្នាក់ និងងាប់គោ១ក្បាល ។
បច្ចុប្បន្ន កម្លាំងនគរបាលនិងកម្លាំងមន្រ្តីសាលាស្រុករុក្ខគិរីបានចុះធ្វើការត្រួតពិនិត្យ ស្រង់ស្ថិតិនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំង៧គ្រួសារនិងរៀបចំសណ្តាប់ធ្នាប់ជួយជួសជុលជូនម្ចាស់ផ្ទះឡើងវិញ ៕ដោយ÷ប្រាថ្នា