នាវាមុជទឹក Souryu របស់ជប៉ុនបានរងការខូចខាតយ៉ាងខ្លាំងក្រោយប៉ះទង្គិចជាមួយនាវាដឹកទំនិញធុនធំ ។ តាមការវាយតម្លៃ គឺនាវារងការខូចខាតយ៉ាងខ្លាំង ដែលជាការសន្និដ្ឋានពេលដំបូង។
នៅថ្ងៃទី៩ខែកុម្ភៈ កម្លាំងការពារដែនសមុទ្រជប៉ុន MSDF បានឲ្យដឹងថា ទីតាំងបញ្ជានាវារងការ
ខូចខាត ហើយផ្នែកhydroplane កំណត់ជម្រៅនៅខាងឆ្វែងក៏ត្រូវ បាក់ និងប្រព័ន្ធទំនាក់ទំនងក៏រងការខូខាតដែរ។ ជាមួយគ្នានោះមាននាវឹក៣នាក់បានរងរបួសស្រាល។
រដ្ឋាភិបាលជប៉ុនបានបង្កើតគណៈកម្មការស្រាវជ្រាវ និងវាយតម្លៃ ពីហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង។
នាវាមុជទឹកជប៉ុននោះមានបណ្តោយប្រវែង ៨៤ម៉ែត្រ បានចល័តទៅទង្គិចនឹងនាវាដឹកទំនិញមួយគ្រឿងខាងលើនេះ កាលពីវេលាម៉ោង ១០និង៥៨នាទីព្រឹកថ្ងៃទី៨ខែកុម្ភៈ នៅក្នុងដែនទឹកនៃខេត្ត Kochi ភាគអាគ្នេយ៍ប្រទេសជប៉ុន។
ចំណែកនាវាដឹកទំនិញខាងលើនេះ បានធ្វើដំណើរមកពីទីក្រុងហុងកុងប្រទេសចិន ដោយមានផ្ទុកទំនិញរហូតដល់ ៥០,០០០តោន។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងបញ្ជាក់ថា នាវាមុជទឹកមួយគ្រឿងនេះបានចេញទៅធ្វើការហ្វឹកហ្វឺន ហើយតាមការណ៍ពិតទៅក្រុមនាវិកនៅក្នុងនោះបានឃើញនាវាដឹកទំនិញតាមរយៈកែវយឺត ប៉ុន្តែពួកគេមិនអាចបញ្ជានាវាមុជទឹក ឲ្យគេចចេញទាន់ពេលវេលា ទើបបណ្តាលឲ្យមានករណីប៉ះទង្គិចគ្នាតែម្តង៕ ដោយ សាធី
រូបភាព៖ Kyodo