Tsegay បន្តកំណត់ត្រាឯតទគ្គកម្មពិភពលោកផ្នែកនារីរត់ចម្ងាយ១៥០០ម៉ែត្រ

ចែករំលែក៖

កីឡាការិនី Gudaf Tsegay របស់ប្រទេសអេត្យូពីបានបំបែកឯតទគ្គកម្មពិភពនារីក្នុងការរត់ចម្ងាយ១៥០០ ម៉ែត្រដោយប្រើពេលតិចជាង២ វិនាទីនៅឯការប្រជុំកីឡាអត្តពលកម្មពិភពលោកក្នុងទីក្រុងលីវេន ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍

សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈថា ម្ចាស់មេដាយសំរឹទ្ធពិភពលោកវ័យ២៤ ឆ្នាំរូបនេះបានប្រើថិរវេលា៣នាទី និង៥៣,០៩ វិនាទីដើម្បីដណ្តើមបានជ័យជំនះដោយបានបំបែកឯតទគ្គកម្មពិភពលោក ដែលប្រើពេល៣នាទី និង៥៥.១៧វិញ ដែលធ្វើបានដោយកីឡាការិនីរួមជាតិ Genzebe Dibaba ក្នុងឆ្នាំ២០១៤ ។

ម្ចាស់ជើងឯកសម័យកាលរបស់អឺរ៉ុបសញ្ជាតិចក្រភពអង់គ្លេសកីឡាការិនីLaura Muir បានបញ្ចប់ដោយចំណាត់ថ្នាក់ទី៣ ដោយប្រើពេលវេលា៣នាទីនិង៥៩.៥៨ វិនាទីបន្ទាប់មកមិត្តរួមក្រុមនាងគឺMelissa Courtney-Bryant បើពេល៤នាទីនិង០៤.៧៩វិនាទី

Getnet Wale ជនជាតិអេត្យូពីវ័យ២០ឆ្នាំ ម្នាក់ទៀតបានឈ្នះការប្រណាំងចម្ងាយ៣០០០ ម៉ែត្រផ្នែកបុរសក្នុងរយៈពេល៧នាទីនិង២៤,៩៨វិនាទី។ ពេលវេលាឈ្នះរបស់គាត់គឺជាកំណត់ត្រាប្រកួតក្នុងផ្ទះលឿនបំផុតទី២ ក្នុងប្រវត្តិសាស្រ្តដែលប្រើរយៈពេលលឿនជាង០.០៨វិនាទី ក្នុងកំណត់ត្រាពិភពលោក ។

ចំណែកអ្នករត់ប្រណាំងជនជាតិអាមេរិកឈ្មោះ Grant Holloway បានឈ្នះការរត់ប្រណាំងឆ្លងឧបសគ្គ ៦០ម៉ែត្រក្នុងរយៈពេល៧,៣វិនាទីដោយឈ្នះគូប្រកួតលើសត្រឹមតែ០.០២ វិនាទីប៉ុណ្ណោះនៃកំណត់ត្រាពិភពលោករយៈពេល៧,៣០វិនាទីរបស់លោក Colin Jackson សញ្ជាតិអង់គ្លេសកាលពីឆ្នាំ១៩៩៤ ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print