លោក Domenech ត្រូវក្លិប Nantes បណ្តេញចេញពីគ្រូបង្វឹកក្រោយដឹកនាំបាន៦សប្តាហ៍

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Raymond Domenech ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់លោកនៅឯក្លិប Nantes បន្ទាប់ពីទទួលដឹកនាំបាន៦សប្តាហ៍ទទួលបានលទ្ធផលមិនល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ។

អតីតគ្រូបង្វឹកសញ្ជាតិបារាំងដែលបានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្លិបNantes ជាលើកដំបូងក្នុងរយៈពេល២៧ឆ្នាំត្រូវបានតែងតាំងជាអ្នកជំនួសលោក Christian Gourcuff កាលពីថ្ងៃទី២៧ ខែធ្នូ។ គាត់នឹងត្រូវជំនួសដោយលោក Antoine Kombouare ដើម្បីដឹកនាំក្លិបបន្ត។

ជំនួយការគ្រូបង្វឹកលោក Patrice Collot បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីបរាជ័យក្នុងផ្ទះ ៤-១ ដោយក្រុម RC Lens ក្នុងការប្រកួត French Cup វគ្គ៦៤ក្រុមចុងក្រោយថា «ខ្ញុំមិនដឹងអ្វីទាំងអស់អំពីអនាគតរបស់គាត់

លទ្ធផលបានបង្ហាញពីការមិនដែលឈ្នះទាល់តែសោះរបស់ក្រុម Nantes ដល់ទៅ១៦ប្រកួតដែល៨ ប្រកួតក្រោមការដឹកនាំរបស់លោក Domenechហើយលោកមិនមានវត្តមានក្នុងសន្និសីទកាសែតបន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃចន្ទ។

លោក Domenech ធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិបារាំងកាលពីឆ្នាំ២០០៤ និងដឹកនាំក្រុមទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។ ពេលនោះកីឡាករបារាំងទាំងអស់បានធ្វើកូដកម្មបន្ទាប់ពីខ្សែប្រយុទ្ធ Nicolas Anelka ត្រូវបានបណ្តេញចេញពីក្រុមដោយសារប្រមាថគ្រូបង្វឹករបស់គាត់ដែលកិច្ចសន្យាមិនត្រូវបានបន្ត បន្ទាប់ពីការប្រកួតចប់នោះទេ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print