នៅក្នុងឃ្លីបវីដេអូ ដែលសេតវិមានបានផ្សព្វផ្សាយ នៅថ្ងៃទី១៣ខែកុម្ភៈ ប្រធានាធិបតីបៃឌិន និង ភរិយា បានផ្ញើសារជូនពរឆ្នាំ«ឆ្លូវ» ប្រកបដោយសុភមង្គល សន្តិភាពនិងវិបុលភាព។
លោកបៃឌិនបានថ្លែងនៅក្នុងឃ្លីប ថា «ខ្ញុំនិងភរិយា សូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំរបស់ពលរដ្ឋ ដែលមានពេលវេលាចូលឆ្នាំនៅពេលនេះ ប្រកបដោយសុភមង្គល»។ ចំណែក លោកស្រីJill Biden បានលើកឡើងថា ឆ្នាំឆ្លូវ គឺជាការរំលឹកដល់យើងពីការប្តេជ្ញា តស៊ូ រឹងមាំរបស់មនុស្សគ្រប់រូប។ លោកស្រីបន្តទៀតថា ចង្កៀងគោម បានដុតបំភ្លឺ ក្តីសង្ឃឹម នៅខាងមុខរបស់យើង ។
នៅក្នុងឃ្លីបវីដេអូ លោកបៃឌិនក៏បានបង្ហាញពីក្តីបារម្ភពីជំងឺកូវីដ -១៩ បានសម្លាប់មនុស្សជាច្រើន ។ អ្វីដែលគួរបារម្ភនៅពេលនេះ គឺការរើសអើងជាតិសាសន៍ សំដៅទៅលើក្រុមជនជាតិអាស៊ី ។ លោកបៃឌិនបន្តទៀតថា ទាំងនោះជាសកម្មភាពខុសឆ្គង ជាភាពអាម៉ាស់ អមនុស្សធម៌របស់អាមេរិក។
ដើម្បីទប់ស្កាត់ការការរើងអើងជាតិសាសន៍ លោកបៃឌិនបានចុះហត្ថលេខាលើច្បាប់ប្រឆាំងការរើសអើងជាតិសាសន៍មកលើពលរដ្ឋតំបន់អាស៊ី។
លោកបៃឌិន បញ្ជាក់ទៀតថា ពហុជាតិសាសន៍ បានបង្កើនជាកម្លាំងជួយដល់យើងទាំងអស់គ្នាគាន់តែរីកចម្រើន ។ លោកក៏បានសន្យាថា នឹងចាត់វិធានការដល់ការរើសអើងជាតិសាសន៍នៅក្នុងទឹកដីអាមេរិក៕ ដោយ សាធី
រូបភាព៖ chụp màn hình.