ទីក្រុងហាណូយ សម្រេចបិទទីតាំងជាច្រើន ក្នុងនោះមានភោជនីយដ្ឋានចាប់ពីម៉ោង០ ថ្ងៃទី​១៦ខែកុម្ភៈ

ចែករំលែក៖

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ រាលដាលកាន់តែខ្លាំង អភិបាលរងទីក្រុងហាណូយ បានស្នើឲ្យបិទទីតាំងមួយចំនួន​នៅតាមផ្លូវថ្នល់ មានហាងកាហ្វេ លក់អាហារតាមផ្លូវចាប់ពីវេលាម៉ោង ០ថ្ងៃទី១៦ខែកុម្ភៈ​។ ក្រៅពីនេះក៏មានរមណីយដ្ឋានផងដែរ។
ជាមួយគ្នានេះដែរ ពលរដ្ឋដែលចេញចូលក្នុងតំបន់មានករណីឆ្លងកូវីដ-១៩ គឺត្រូវ​តែកាត់ផ្តាច់នៅក្នុងផ្ទះ រយៈពេល​១៥ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។ នៅពេលនេះដែរ ​ប្រជាជនប្រមាណ ២លាននាក់ដែលរស់នៅខេត្តហាយយឿងត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩។
ប្រជាជនវៀតណាមប្រមាណជា ២លាននាក់នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងដ៏តឹងតែង ចាប់ផ្តើមពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីខេត្តភាគខាងជើងរបស់ខ្លួនបានក្លាយជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលនៃជំងឺ COVID-19។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រជាជនរស់នៅក្នុងខេត្ត ហាយយឿង(Hai Duong) ត្រូវបានគេបញ្ជាឲ្យស្នាក់នៅផ្ទះរយៈពេល ១៥ ថ្ងៃ ខណៈដែលប្រជាជាតិមួយនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងនិងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលមួយនេះ បានយ៉ាងជោគជ័យ។
អ្នកនាំពាក្យក្រសួងសុខាភិបាលវៀតណាម លោក Suc Khoe Doi Song បាននិយាយថា «ប្រជាជន (នៅខេត្តហៃដុង) ត្រូវបានគេតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ មិនអនុញ្ញាតឲ្យចេញទៅក្រៅទេ លើកលែងតែនៅពេលចាំបាច់ប៉ុណ្ណោះ ដូចជាការទិញចំណីអាហារ ឬថ្នាំ ឬធ្វើការនៅក្នុងរោងចក្រឬក្រុមហ៊ុនណា ដែលគេមិនតម្រូវឲ្យបិទទ្វារប៉ុណ្ណោ»។
ការប្រមូលផ្តុំមនុស្សច្រើនជាងពីរនាក់ នឹងត្រូវហាមឃាត់ ខណៈសាលារៀន បារ ភោជនីយដ្ឋាន និងសាលខារ៉ាអូខេ ដែលត្រូវបានបិទនៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ក៏នឹងនៅតែបន្តឲ្យបិទទ្វារដដែល។ នៅពេលដែលពួកគេចាំបាច់ត្រូវចេញពីផ្ទះដោយខានពុំបាន នឹងតម្រូវឲ្យរក្សាគម្លាតឲ្យបាន២ម៉ែត្រពីអ្នកដទៃ។ ចាប់តាំងពីចុងខែមករាមក ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ នៃជំងឺ COVID-19 ចំនួន ៦៣៧ករណី ក្នុងនោះមាន ៤៦១នាក់នៅខេត្តហៃដុង។ រហូតមកទល់ពេលនេះ ករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម មានចំនួន ២,២២៩ករណី ក្នុងនោះស្លាប់ ៣៥នាក់៕ ដោយ សាធី

...

រូបភាព៖ vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print