ក្លិប Dortmund បានប្រកាសថា គ្រូបង្វឹករបស់ក្រុម BorussiaMonchengladbach លោក Marco Rose នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីចូលរួមជាមួយគូប្រជែងក្នុងក្របខ័ណ្ឌ Bundesliga គឺក្លិប Borussia Dortmund ។
សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃអង្គារថា លោក Rose ដែលបានដឹកនាំក្រុម Monchengladbach មានកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះបន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ២០១៩ បានអនុវត្តនៅក្នុងកិច្ចសន្យារបស់គាត់ដើម្បីចាកចេញពីការងាររបស់គាត់ សម្រាប់មកដឹកនាំក្រុម Dortmund នៅរដូវកាលក្រោយ។
នាយកកីឡាក្លិប Monchengladbach លោក Max Eberl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសលគាត់បានសំរេចចិត្តនៅក្នុងកិច្ចសន្យារបស់គាត់ដល់ឆ្នាំ២០២២ ហើយប្តូរទៅរដូវក្តៅទៅដឹកនាំក្រុមBorussia Dortmund។ Dortmund បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយដោយគោរពទៅលើក្រុម Monchengladbach ថាពួកគេនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះទេរហូតដល់រដូវកាលបញ្ចប់#។
ក្រុម Dortmund ត្រូវបានបង្វឹកដោយលោក Edin Terzic ដែលបានផ្ទេរពី Lucien Favre នៅពាក់កណ្តាលរដូវកាលនេះ ប៉ុន្តែពួកគេបានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី៦ បន្ទាប់ពីទទួលបានជ័យជម្នះតែម្តងគត់នៅក្នុងការប្រកួតលីកចំនួន៦លើកចុងក្រោយរបស់ពួកគេ។
លោក Eberl បាននិយាយថា “ប្រសិនបើលក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យារបស់គាត់នឹងត្រូវបានបំពេញនៅពេលនោះ (Marco Rose) នឹងមិនមានទៀតទេ បន្ទាប់ពីចប់រដូវកាលនេះ។ រហូតមកដល់ពេលនោះយើងនឹងប្រើកម្លាំងទាំងអស់របស់យើងជាមួយ Marco Rose ដើម្បីបំពេញគោលដៅរបស់យើងសម្រាប់ក្របខ័ណ្ឌ Bundesliga, ពានរង្វាន់អាល្លឺម៉ង់Cup និងក្របខ័ណ្ឌ Champions League” ។
ក្នុងវ័យ៤៤ឆ្នាំ លោក Rose ដែលបានចូលរួមជាមួយ Monchengladbach បន្ទាប់ពីទទួលបានជោគជ័យនៅក្លិបអូទ្រីស Salzburg នឹងដឹកនាំក្រុមរបស់គាត់ឈានទៅវគ្គ១៦ក្រុម Champions League ទល់នឹង Manchester City នៅខែនេះ។ Monchengladbach ឈរនៅលេខរៀងទី៧ នៃលីកកំពូលអាល្លឺម៉ង់ និងមានពិន្ទុស្មើជាមួយក្រុម Dortmund នឹងត្រូវជួបក្រុម Dortmund ក្នុងការប្រកួតពានរង្វាន់ German Cup វគ្គ៨ក្រុមចុងក្រោយនៅខែមីនា ៕ដោយ៖ភារៈ