ចំនួនអ្នកឆ្លងកូវីដ​-១៩នៅលើពិភពលោកកើនឡើងដល់ទៅ១១០លាននាក់ហើយ

ចែករំលែក៖

គិតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី ១៧ខែកុម្ភៈ ​នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ១១០.០០៥.៩៥៤នាក់ និងស្លាប់​២.៤២៧.៧៦១នាក់ ។
នៅក្នុងតំបន់អឺរ៉ុប ៖ ក្នុងប្រទេសរុស្ស៊ី មានករណីឆ្លងធ្លាក់ចុះទាបជាងមុន ដោយមានតែ​១៣.២៣៣នាក់ប៉ុណ្ណោះ គឺជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២០មក​។ ជាមួយគ្នានេះដែរ អង់គ្លេស ក៏បានពន្យារពេល​ហាមប្រាមការហោះហើរពីអង់គ្លេសមករុស្ស៊ីរហូតដល់ថ្ងៃទី​១៦ខែមីនា ។
កាលពីថ្ងៃទី​១៦ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់​លោកJens Spahn បានប្រកាសពីគម្រោងផ្តល់ឧបករណ៍ធ្វើតេស្តរហ័ស ដោយអត់គិតថ្លៃដល់ពលរដ្ឋ ដើម្បីអាចធ្វើតេស្តរកកូវីដ​-១៩ បានឆាប់បំផុត។
ក្នុងថ្ងៃជាមួយគ្នានោះដែរ អង់គ្លេស​ក៏បានប្រកាសថា​នឹងផ្តល់លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដល់ពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរដោយមានសេរីភាព ទៅកាន់បណ្តាប្រទេស​ក្នុងតំបន់។
នៅក្នុងទ្វីបអាស៊ី៖ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ បណ្តាប្រទេសក្នុងតំបន់អាស៊ាន មាន៣ប្រទេសមានករណីស្លាប់ដោយកូវីដ​-១៩ កើតឡើងខ្ពស់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយមានអ្នកស្លាប់​​២២៩នាក់ ក្នុងនោះឥណ្ឌូនេស៊ីមានច្រើនជាងគេ
លំដាប់ទីពីរគឺប្រទេសម៉ាឡេស៊ី ​ហើយទី​៣គឺប្រទេសថៃ ដែលមានករណីឆ្លងច្រើនជាងគេ ក្នុងរយៈពេលចុងក្រោយនេះ។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេនាពេលនេះគឺ ៖
-អាមេរិកខាងជើង មានករណីឆ្លង សរុបជាង​៣២,៥លាននាក់ និងស្លាប់ ៧២១ពាន់នាក់​។
-តំបន់អឺរ៉ុប មានអ្នកឆ្លងជាង​៣២,៤លាននាក់ និងស្លាប់​ ៧៧៤ពាន់នាក់​។
-តំបន់អាស៊ីមានអ្នកឆ្លង ជាង​២៤,១លាននាក់ និងស្លាប់​៣៨៧ពាន់នាក់ ។
-តំបន់ អាមេរិកខាងត្បូង មានអ្នកឆ្លង ជាង​១៧លាននាក់ និងស្លាប់​ជាង​៤៤៤ពាន់នាក់។
-តំបន់អាហ្វ្រិកមានអ្នកឆ្លង ៣,៧លាននាក់ និងស្លាប់ជាង ៩៩ពាន់នាក់​។
-តំបន់ អូសេអានីមានអ្នកឆ្លង៥ម៉ឺននាក់ និងស្លាប់ ជាង​១ពាន់នាក់៕ ដោយ៖ សាធី


រូបថត៖ hanoimoi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print