ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែនឃុំថ្នាធ្នង់ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ក្រុមប្រឹក្សាឃុំ និងឧបត្ថម្ភជាសម្ភារគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាការពារ ដែលឈរជើង និងល្បាតតាមខ្សែបន្ទាត់ព្រំដែន និងចុះពិនិត្យទីតាំងភូមិសាស្រ្តតំបន់ព្រំដែនក្នុងឃុំថ្នាធ្នង់ស្រុករំដួល ដែលនៅជិតព្រំដែន ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីការពារ ទប់ស្កាត់ ការលួចឆ្លងដែនចូលមកក្នុងស្រុកខុសច្បាប់តាមផ្លូវរបៀង នៅរសៀលថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងឱកាសនោះមានការចូលរួមពី លោកអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកស្នងការរង លោកអភិបាលស្រុករំដួល ក្រុមការងារ វិស័យមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត ជាច្រើននាក់ផងដែរ។

លោក តូច ប៉ូលីវ៉ា បានសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ និងបានកោតសរសើរនិងថ្លែងអំណគុណដល់ទឹកចិត្ត ឆន្ទៈបងប្អូនក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាប់ខ្ជាប់ខ្ជួន។

បន្ថែមពីលើនេះលោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មកជូនដល់បងប្អូនកងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ ផងដែរ។

ជាពិសេសសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print