យ៉ាងហោចណាស់ក៏មានមនុស្ស ២០នាក់ស្លាប់ ដោយសារតែអាកាសធាតុត្រជាក់ក្នុងរដូវរងា ហើយដាច់អគ្គិសនីទៀត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋរាប់លាននាក់និងមានអ្នកស្លាប់ ២០នាក់ ដោយសារអាកាសធាតុត្រជាក់។
ព្យុះព្រិលបានកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូងអាមេរិក ក្នុងនោះមានរដ្ឋ Texas, Oklahoma និង Kansas។ ព្យុះព្រិលនិងមានភ្លៀងធ្លាក់បណ្តាលឲ្យអាកាសធាតុកាន់តែត្រជាក់នៅតំបន់ New England និង Deep South ធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ។
គិតមកទល់ពេលនេះ អាមេរិកទទួលបានរបាយការណ៍ស្តីពីការស្លាប់ដោយអាកាសធាតុត្រជាក់ កើនឡើងដល់ទៅ២០នាក់ហើយ ។ អាកាសធាតុមិនអំណោយផលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋអាមេរិក ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានសារភាពថា សកម្មភាពបញ្ជូនវ៉ាក់សាំងទៅកាន់គោលដៅនឹងត្រូវផ្អាកដោយសារតែ ស្ថានភាពមិនអំណោយផលក្នុងការដឹកជញ្ជូន។
តាមសារព័ត៌មាន AP បានផ្សាយថា នៅក្នុងតំបន់ Brunswick រដ្ឋ Carolina ខាងជើង មិនទួលបានព័ត៌មាន ស្តីពីអាកាសធាតុនោះឡើយ រហូតដល់ព្យុះព្រិលមកដល់ ស្ថានភាពគ្រោះថ្នាក់ទើបទទួលបានព័ត៌មាន ធ្វើឲ្យពលរដ្ឋមិនមានវិធានការការពារបានល្អ។
លោក Ed Conrow អគ្គនាយកគ្រប់គ្រងគ្រោះអាសន្ន ក្នុងតំបន់បានឲ្យដឹងថា ក្រសួងព្យាករណ៍អាកាសធាតុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយព្យុះព្រិលវាយប្រហារលឿនលើសពីការព្យាករ។ នៅពេលនេះពេលមនុស្សកំពុងតែសម្រាកព្យុះព្រិលក៏បានមកដល់បង្កគ្រោះថ្នាក់យ៉ាងខ្លាំង។
នៅទីក្រុងជីកាហ្គោ ព្រិលធ្លាក់មានកម្រាស់ដល់ទៅ ៤៦សង់ទីម៉ែត្រ ធ្វើឲ្យសកម្មភាពនានាត្រូវផ្អាកទាំងអស់ ។ ចំណែករដ្ឋតិចសាស់វិញ ពលរដ្ឋជាង២លានគ្រួសារ មិនមានអគ្គិសនីប្រើប្រាស់នោះឡើយ ហើយសកម្មភាពអាជីវកម្មរងផលប៉ះពាល់យ៉ាងខ្លាំង ។
ចំណែក នៅទីក្រុងHouston រដ្ឋCarolina ពលរដ្ឋ៤នាក់ក្នុងមួយគ្រួសារ ស្លាប់ដោយគ្រោះអគ្គិភ័យ ខណៈដុតភ្លើងដើម្បីកម្តៅពេលគ្មានអគ្គិសនី ។ ដោយឡែកនៅរដ្ឋតិចសាស់វិញ មន្ត្រីក្នុងតំបន់បានផ្តល់ម៉ាស៊ីនភ្លើង៦០គ្រឿងដល់មណ្ឌលចាស់ជរា ដើម្បីប្រើប្រាស់ទប់ស្កាត់អាកាសធាតុត្រជាក់៕
ដោយ៖ ធី រីណា