ដោយសារតែចាញ់ល្បែងអស់២ម៉ឺនដុល្លារ ហើយប្តីមិនទទួលស្គាល់កូន ក្នុងផ្ទៃ ធ្វើឱ្យនារីម្នាក់ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេង សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោចង្វា ក្នុងយប់តែមួយ រហូតដល់ទៅ២ដង ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេល គឺដោយសារតែចាញ់ល្បែង អស់ប្រមាណ២ម៉ឺនដុល្លារ ហើយប្តីក៏មិនទទួលស្គាល់កូនទៀត។
ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះ កើតឡើង កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឱ្យដឹងថា នារីរូបនេះ ឈ្មោះ ចែត រិទ្ធី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងពពោះកូនក្នុងផ្ទៃជិត២ខែមកហើយ។
សមត្ថកិច្ចបន្តថា នារីរូបនេះ បានទៅលោតទឹកសម្លាប់ខ្លួន ដោយសារជ្រុលលេងល្បែងចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ រួចបានទៅសារភាពប្រាប់ប្តី ហើយបានបង្កជាជម្លោះ ឈ្លោះប្រកែកគ្នាពេញផ្ទះ។ ក្រោយមក នារីរូបនេះ ត្រូវបានប្តី និងគ្រួសារខាងប្ដីបោះបង់ចោល មិនទទួលស្គាល់កូនក្នុងផ្ទៃហើយនាងមិនហ៊ានត្រឡប់ទៅរកសាច់ញ្ញាតិខ្លួន ដោយសារគ្មានទីពឹង គិតអ្វីមិនចេញ ក៏សម្រេចចិត្តចង់បញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្ដង។
សមត្ថកិច្ចបាននាំទៅកាន់ប៉ុស្តិ៍នគរបាលជ័យជម្នះ ហើយទាក់ទងហៅក្រុមគ្រួសារនារីរងគ្រោះ ឲ្យមកទទួលយកទៅផ្ទះវិញ៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print