គណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូង(JCS) នៅថ្ងៃទី ១៧ខែកុម្ភៈ បានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងជើងម្នាក់ស្លៀកឈុតហែលទឹកមានបំពង់អុកស៊ីហ្សែន បានព្យាយាមហែលឆ្លងពីកូរ៉េខាងជើងទៅកាន់កួរ៉េខាងត្បូង។
តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រទះឃើញបុរសម្នាក់មុជទឹកឆ្លងដែន នៅវេលាម៉ោង ៤និង២០នាទីថ្ងៃទី១៦ខែកុម្ភៈ តាមរយៈកាមេរ៉ាតាមដាន។ នៅពេលនោះ បុរសជនជាតិកូរ៉េខាងជើងបានហែលចូលទៅជិត ទីតាំងត្រួតពិនិត្យយោធានៅជិតព្រំដែនភាគខាងជើង ស្ថិតនៅក្នុងស្រុក Goseong ។
តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា គន្លងជើងរបស់បុរសជនជាតិកូរ៉េខាងជើងត្រូវបានប្រទះឃើញនៅឆ្នេរខ្សាច់បែងចែកព្រំដែនកូរ៉េទាំងពីរស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រនៅភាគខាងត្បូង ។ កម្លាំងទាហានកូរ៉េខាងត្បូងបានសារភាពថា មិនបានឃើញទាន់ពេលវេលា នេះជាកំហុសសន្តិសុខយ៉ាងធំ។ កម្លាំងទាហានកូរ៉េខាងត្បូង ត្រូវចំណាយពេលដល់ទៅ៣ម៉ោងទើបរកឃើញបុរសរូបនោះ ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា បុរសដែលឆ្លងដែនចូលទៅកាន់កូរ៉េខាងត្បូង អាយុ២០ឆ្នាំ ដោយបានហែលទឹករយៈពេល៦ម៉ោងដើម្បីទៅដល់ទីតាមយាមល្បាតរបស់កូរ៉េខាងត្បូង។
ពាក់ព័ន្ធនិឹងកម្លាំងទាហានការពារព្រំដែនកូរ៉េខាងត្បូង អាចនឹងត្រូវពិន័យ ដោយសារតែទុកឲ្យជនជាតិកូរ៉េខាងជើងចូលក្នុងទឹកដីរបស់ខ្លួនដោយមិនដឹង។ កន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២០ អតីតកីឡាករកាយសម្ព័ន្ធកូរ៉េខាងជើងបានផ្លោះរបងឆ្លងដែន ចូលជ្រៅដល់ទៅ ៨០០ម៉ែត្រទើបដឹង។ ទាំងនោះជាកំហុសយ៉ាងធំធេងរបស់កម្លាំងទាហានការពារព្រំដែន៕ ដោយសាធី
រូបភាព៖ Yonhap