រឿងនិទានខ្លីបែបអប់រំ ៖ រឿងបុរស និង ផ្លែ​ឪឡឹក

ចែករំលែក៖

យើងសូមនាំយករឿងខ្លីបែបអប់រំមួយទៀតដែលមានចំណងជើងថា បុរស និង ផ្លែឪឡឹក ។
រឿងនេះបានតំណាលថា
មានកាល​មួយ​នោះ​​មាន​បុរស​​ម្នាក់​ដើរ​វង្វេង​ក្នុង​ព្រៃ​ធំ​ គាត់​រក​ផ្លូវ​មក​ផ្ទះ​មិន​ឃើញ។​ គាត់ដើរ​​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​អស់​ជា​ច្រើន​ថ្ងៃ​ ធ្វើឲ្យគាត់​ហេវ​ហត់​ ឃ្លាន​បាយ​ និង​ ស្រេក​ទឹក​យ៉ាង​ខ្លាំង។​

ទីបំផុត​គាត់​ប្រទះ​នឹង​ចម្ការ​ឪឡឹក​មួយ​យ៉ាង​ធំ​ គាត់​សែន​សប្បាយ​​​ចិចិត្ដោយគិតថាអាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។
ភ្លាមនោះគាត់ ​រត់​យ៉ាង​​លឿន​ចូលទៅ​ក្នុង​ចម្ការ​ ហើយគាត់​លើក​ផ្លែ​ឪឡឹក​មួយ​បម្រុង​នឹងហូបស្រាប់​តែ​​គាត់​​ឃើញ​ផ្លែ​ឪឡឹក​មួយ ​ផ្សេង​ទៀត​ធំ​ជាង គាត់​​ទម្លាក់​​អា​តូច​ ដែល​នៅ​ដៃ​គាត់​ចោល​ រួច​គាត់​រត់​ទៅ​លើក​អា​មួយ​ធំ​ជាង​នេះ​ គាត់​បម្រុង​នឹងហូបទៀត​ ស្រាប់​តែ​គាត់​ឃើញ​អាមួយ​​នោះ​​នៅ​ខាង​មុខ​គាត់​ ធំ​ជាង​នេះ​ទៅ​ទៀត​ គាត់​ក៏​រត់​ទៅ​លើក​អាមួយ​ធំ​ជាង​បន្តទៀត។
ចិត្តត្តលោភលន់នេះធ្វើឲ្យគាត់ធ្វើជា​ច្រើន​លើកច្រើនសា រហូត​ដល់​ទី​បំផុត​គាត់​ក៏​ដាច់​ពោះ​ស្លាប់​ទៅហោង៕​
(ការលោភលន់ហួសប្រមាណ ធ្វើឲ្យប្រាណអន្តរាយជីវិត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print