គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ដោយម៉ូតូពីគ្រឿងបើកមកដល់ផ្លូវបំបែកជាបះនមិនបន្ថយល្បឿន បង្កជាគ្រោះថ្នាក់ចរាចរណ៍បុកគ្នាពេញទំហឹង បណ្តាលឱ្យភាគីម្ខាង២នាក់បាក់ជើង និង ភាគីម្ខាង២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១ និង ៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវ បេតុង កែង ផ្លូវអតីតរទេះភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកHONDA Click ពណ៍ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH-3481 តាមបណ្តោយផ្លូវបេតុ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ផ្លូវបំបែកជាបួនកែងផ្លូវ អតីតរទេះភ្លើង ស្រាប់តែមានយុវជន២នាក់ទៀតបើកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល1C-3605 បើកតាមបណ្តោយផ្លូវអទិតរទេះភ្លើង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគូរសម ដោយពួកគាត់បើកបរខ្វះការយោគយល់ និង ប្រុងប្រយ័ត្ន មិនបន្ថយល្បឿន ទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ បណ្តាលឱ្យយុវជន២នាក់បាក់ជើង បញ្ជូលទៅមន្ទីពេទ្យភ្លាមៗ និង ពីនាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមសមត្ថកិច្ចជំនាញ បានមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូ ទាំងពីទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print