ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុក ព្រះនេត្រព្រះ ឃាត់ខ្លួនពីបទប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដោយយកកាំបិតខ្វែវកាប់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ51ឆ្នាំ ជនជាតិ ខ្មែរ សព្វថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ចំណែកជនរងគ្រោះឈ្មោះយ៉ុន យ៉េន ភេទស្រអាយុ39 ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត រស់នៅផ្ទះជាមួយគ្នា ។ជនរងគ្រោះត្រូវជនសង្ស័យ ( កាប់ក្នុងផ្ទះមុខបន្ទប់ទឹក) ត្រូវក្បាលផ្នែកខាងស្តាំ ប្រវែង18 ស,ម ដាច់កូនដៃស្តាំ 01 ត្រូវខ្នងដៃឆ្វេង ប្រវែង 07 ស, ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគគរបាលស្រុក ដើម្បីធ្វើការសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា៖ខ្លួន មានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំជាប្អូនថ្លៃ( ប្តីរបស់ប្អូនស្រី ) ដោយខឹងនឹងឈ្មោះជឿយ អេស ជាប្អូនថ្លៃ ដើរលេងច្រើននិងបំផ្លាញទ្រព្យសម្បតិ្ត ប្រាក់កាស់ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះគាត់មានបំណងកាប់ឈ្មោះជឿយ អេស តែឈ្មោះអេស នៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះយ៉ុន យ៉េន តែងតែរារាំងកប្តី ចេញពីបន្ទប់ទឹកនៅក្នុងផ្ទះហើយគាត់ក៏មានចេតនា បានយកកាំបិតខ្វែវនោះកាប់ទៅលើ យ៉ុន យ៉េន អោយស្លាប់តែម្តង។
លោក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
វណ្ណា