ខេត្តបន្ទាយមានជ័យៈមេខ្យនាំពលករឆ្លាងដែនចំនួន២នាក់និងអ្នកដឹកជញ្ជូនម្នាក់រួនទាំងពលករខ្មែរ៤នាក់នៅយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ កម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្តម៉ាកកាម៉ារីបាឡែន០១គ្រឿង ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង. 2A.8587 ដឹកជញ្ជូនពលករខ្មែរប្រុស ស្រី ចំនួន០៤នាក់ ឆ្លងដែនទៅប្រទេសថៃ នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖អ្នកបើកបររថយន្តឈ្មោះ ហ៊ីង ពេជ្រភេទប្រុស អាយុ43ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក បើករថយន្ត ខាងលើ នៅក្នុងរថយន្តមានពលករខ្មែរចំនួន០៤នាក់ ស្រី០២នាក់ ដែលបំរុងឆ្លងដែនទៅថៃមាន៖1-ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ43ឆ្នាំ, 2-ឈ្មោះ កិន ឡា ភេទស្រី អយុ36ឆ្នាំ ទាំង០២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។3-ឈ្មោះ ផុន ម៉េត ប្រុស អាយុ20ឆ្នាំ, 4-ឈ្មោះ គង់ ចាន់ណាត ភេទស្រីអាយុ 23ឆ្នាំ ទាំង០២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
អធិការនគរបាលបញ្ជាក់ថា៖ក្រោយពីឃាត់និងសួរនាំអ្នកបើករថយន្តនិងពលករទាំង០៤នាក់ រួចមក កម្លាំងសមត្ថកិច្ចយើងបានកំណត់មុខសញ្ញានិងឈានដល់ឃាត់ខ្លួនជាមេខ្សល់បានចំនួន០២នាក់ នៅលើផ្លូវជាតិលេខ58ខាងជើងភូមិក្តឹបថ្ម ចម្ងាយប្រហែល250ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក មាន៖1-ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ34ឆ្នាំ, 2-ឈ្មោះ សរ វិត ភេទប្រុស អាយុ22ឆ្នាំ ជនសង្ស័យទាំង០២នាក់ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត ។
លោកបន្ថែមថា៖ជនសង្ស័យជាមេខ្សល់ចំនួន០២នាក់និងអ្នកដឹកជញ្ជូន០១នាក់រួមទាំងពលករខ្មែរចំនួន០៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ៕
វណ្ណា