កំពុងតែថតផ្សាយព័ត៌មាន​ផ្ទាល់ ត្រូវចោរភ្ជង់កាំភ្លើងប្លន់យកកាបូបលុយ ទូរស័ព្ទអស់(មានវីដេអូ​)

ចែករំលែក៖

អ្នកសារព័ត៌មានទូរទស្សន៍ និងកាមេរ៉ាមេន មកពីបណ្តាញទូរទស្សន៍នៅក្នុងប្រទេស អេក្វាឌ័រត្រូវប្រឈមបញ្ហា មិនធ្លាប់មាននៅក្នុងជីវិត អាជីពអ្នកសារព័ត៌មានរបស់ខ្លួន គឺនៅពេលកំពុងតែថតផ្សាយផ្ទាល់ រាយការណ៍ព័ត៌មាន ក៏ត្រូវចោរម្នាក់តម្រង់កាំភ្លើងប្លន់យកកាបូបលុយអស់ ទាំងកាមេរ៉ាមេនផងដែរ។

តាមសារព័ត៌មាន Daily Mail របស់អង់គ្លេស នៅថ្ងៃទី ២០ខែកុម្ភៈ បានផ្សាយថា អ្នករាយការណ៍ព័ត៌មានកីឡា ឈ្មោះDiego Ordinola ធ្វើការនៅបណ្តាញទូរទស្សន៍ DIRECTV ហើយក្នុងពេលរាយការណ៍ នៅទីលាន Estadio ក្នុងទីក្រុង Tarqui, Guayaquil ក៏ត្រូវខ្មាន់កាំភ្លើងប្លន់ តែម្តង។
ក្រោយមកអ្នកសារព័ត៌មាន Diego Ordinola បានចែករំលែកឃ្លីបវីដេអូ​​ ស្តីពីសកម្មភាព ចោរភ្ជង់កាំភ្លើងប្លន់ លើបណ្តាញសង្គម​ ដោយសរសេរថា រឿងនេះកើតឡើងនៅវេលាម៉ោង ១រសៀល នៅទីលាន Estadio ។
នៅក្នុងឃ្លីបវីដេអូ ចោរប្លន់បានភ្ជង់កាំភ្លើង ​ប្លន់ទូរស័ព្ទដៃ និងកាបូបលុយ របស់កាមេរ៉ាមេន ហើយក៏បានរត់គេចខ្លួនតាមម៉ូតូ ដែលមានបក្ខពួកកំពុងរងចាំស្រាប់។ កម្លាំងប៉ូលិសអេក្វាឌ័របានសន្យាថា នឹង​ចាប់ខ្លួន ចោរចិត្តក្លាហាន ប្លន់នៅមុខកាមេរ៉ា ។ កាលពីឆ្នាំ​២០២០ អ្នកសារព័ត៌មាន​បណ្តាញទូរទស្សន៍ មានឈ្មោះDiego Demarco ក៏ត្រូវចោរប្លន់ពេលកំពុង ផ្សាយផ្ទាល់ នៅទីក្រុងBuenos Aires ប្រទេសអាហ្សង់ទីន​ផងដែរ៕ ដោយ៖ធីរីណា

...

https://youtu.be/AfLrYZ_iuJw

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print