អូស្រ្តាលីនឹងផ្តល់ថវិកា ២ លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ

ចែករំលែក៖

ភ្នំពេញ÷ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់របស់សាលាក្តីខ្មែរក្រហម
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាលើកឡើងថាអូស្រ្តាលីដែលកំពុងជួយធានារកយុត្តិធម៌ជូនជនរងគ្រោះជាច្រើននៃរបបខ្មែរក្រហម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។

ប្រជាជនកម្ពុជាប្រមាណ ៨៣ ០០០ នាក់ បានចូលរួមស្តាប់សវនាការក្នុងអំឡុងពេលជំនុំជម្រះក្តីថ្មីក្រោយនេះ របស់សាលាក្តី ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ ត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

អូស្រ្តាលីនឹងផ្តល់ថវិការហូតដល់ ២ លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់របស់សាលាក្តីខ្មែរក្រហម និងសំខាន់ទៀតនោះគឺដើម្បីគាំទ្រដល់បណ្ណសារនិងយន្តការផ្សព្វផ្សាយរបស់សហគមន៍។ ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី ដល់សាលាក្តី ចាប់តាំងពីឆ្នាំ ២០០៥ មក ដែលធ្វើឱ្យប្រទេសអូស្ត្រាលីក្លាយជាម្ចាស់ជំនួយអន្តរជាតិធំជាងគេលំដាប់លេខបី។

ការគាំទ្ររបស់អូស្រ្តាលីចំពោះសាលាក្តីខ្មែរក្រហម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង លើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់របស់យើងថា តាមរយៈការយល់ដឹងនិងការទទួលខុសត្រូវលើអំពើដ៏អាក្រក់នៅអតីតកាល យើងអាចធ្វើការជាមួយប្រទេសកម្ពុជា និងតំបន់របស់យើង ដើម្បីធានាថារឿងទាំងនេះនឹងមិនកើតមានម្តងទៀតឡើយ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print