បញ្ជូនខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២៨កញ្ចប់ទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន២កញ្ចប់ធំ-២៦កញ្ចប់តូចព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនជាបន្តបន្ទាប់ រួមជាមួយវត្ថុតាងជាក់ស្តែង ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ជនសង្ស័យ២នាក់ដែលត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅព្រឹកនេះមាន ទី១-ឈ្មោះ ហៃ ប៉ុក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបានកាលពីវេលាម៉ោង១ និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ធំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ជនសង្ស័យទី២-ឈ្មោះរឿន សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ លំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ធំ-២៦កញ្ចប់តូច ,អាវុធ២ដើម(កាំភ្លើងច្នៃ០១ដើម ដាវ០១ដើម) និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ប្រភពដដែលបានបន្ដថា ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីឲ្យស្ថាប័នតុលាការវិនិច្ឆ័យតាមច្បាប់ ។

អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៏ត្រី ឈឿន ប៊ុនឆន បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងភូមិសាស្ត្រឃុំសំពៅពូន ស្រុកកោះធំ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនជាមួយវត្ថុតាងជាក់ស្ដែងជាបន្ដបន្ទាប់ ក្នុងប្រតិបត្ដិការ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ។ ជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀនទាំងអស់នេះពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងនៅរាជធានីភ្នំពេញ ៕

20160228155158

20160228155158 (2)

20160228155311

20160228155312

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print