ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦ សាលាខណ្ឌមានជ័យ បានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី២ ដែលចូលរួមពីលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។
កិច្ចប្រជុំមានរបៀបវារៈដូចជា
១. ពិនិត្យ និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ។
២. ពិនិត្យ និង អនុម័ត របាយការណ៍ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌមានជ័យ ឆ្នាំ២០១៦។
៣. ពិនិត្យ និង អនុម័តប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខណ្ឌមានជ័យ ប្រចាំខណ្ឌមានជ័យ ឆ្នាំ២០១៦។
៤. បញ្ហាផ្សេងៗ៕
...
ដោយ៖ សុខ ខេមរា