ភ្នំពេញ : មានការបញ្ជាផ្ទាល់លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌបានអោយលោក អភិបាលរងនិងផ្នែកជំនាញសហការសាលាសង្កាត់ទាំង៥ចុះផ្អាកអាជីវកម្មខេធីវីដែលកែមកភោជនីយដ្ឋាននោះក្រោយពីមានផ្ទុះកូវីដសហគមន៍២០កុម្ភ:នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។
ដោយមានការអនុញ្ញាតពីលោក ថេង សុថុលអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក ប៊ុន សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ចុះណែនាំស្ដីពីព្រឹត្តិការណ៍ ២០ កុម្ភៈ និងណែនាំភោជនីយដ្ឋានឱ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្នបានសរុបចំនួន ៧ ទីតាំង រហូតដល់មានសេចក្ដីជូនដំណឹងថ្មីរបស់ក្រសួងសុខាភិបាលទើបអាចបន្តសកម្មភាពបើកដំណើរការវិញបានទោះទីតាំងបើកអាជីវកម្មមានច្បាប់ឬគ្មានច្បាប់ បានឯកភាពផ្អាកសកម្មភាពជាបណ្ដោះអាសន្ន តាមការណែនាំរបស់ក្រុមការងារ ហើយម្ចាស់ភោជនីយដ្ឋានមួយចំនួនបានផ្អាកអាជីវកម្មដោយខ្លួនឯងដោយស្ដាប់តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។
លោក អភិបាលខណ្ឌបន្តថាការចុះណែនាំនិងធ្វើការផ្សព្វផ្សាយដើម្បីអោយបងប្អូនប្រជាពលរដ្ឋបង្កើតការប្រុងប្រយ័ត្នអោយបានខ្ពស់នៅការថែរក្សាអនាម័យជាប្រចាំលាងដៃនិងបាញ់អាកុលអោយបងញឹកញាប់ហាមមានការជួបជុំគ្នាច្រើនរក្សាគំម្លាតចាប់ពីចំងាយ១.៥ម៉ែត្រជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ ។ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ:បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩ នោះឡើយ៕
ដោយ៖ ជីណា