អ្នកចាំទី Buffon របស់ក្រុមសេះបង្កង់ Juventus រងពិន័យពីបទប្រមាថ

ចែករំលែក៖

អ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមសេះបង្កង់ Juventusត្រូវបានសហព័ន្ធបាល់ទាត់អុីតាលីពិន័យជាប្រាក់,០០០អឺរ៉ូ (៦,០០០ដុល្លារ) កាលពីពាក់កណ្តាលសប្តាហ៍នេះពីបទប្រមាថ

អ្នកចាំទីជួយឲ្យអុីតាលីឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកវ័៤៣ឆ្នាំដែលបានរួចផុតពីបម្រាមសម្រាប់ការប្រព្រឹត្តបទល្មើសរូបនេះត្រូវបានគេអះអាងថា ប្រើពាក្យប្រមាថមើលងាយដល់មិត្តរួមក្រុម ManoloPortanova អំឡុងជ័យជម្នះក្នុងលីគ ៤-០ របស់ Juventus លើក្រុម Parma កាលពីថ្ងៃទី១៩ ខែធ្នូ។

លោក Buffon ដែលកាន់កំណត់ត្រាសម្រាប់ការប្រកួត Serie A ដែលបានបង្ហាញខ្លួនចំនួន៦៥៣រហូតមកដល់បច្ចុប្បន្នមិនត្រូវបានគេចាប់បានដោយកាមេរ៉ាទេ ប៉ុន្តែមានការថតសំលេងអំពីឧប្បត្តិហេតុនេះ។

ចាប់តាំងពីឆ្នាំ២០១០មកសហព័ន្ធបាល់ទាត់អុីតាលីបានចាត់វិធានការវិន័យទៅលើកីឡាករ និងគ្រូបង្វឹកជាច្រើននាក់ដែលមិនគោរពបទបញ្ញត្តិទាំងឡាយដែលបានចែង ប៉ុន្តែការពិន័យបានកើនឡើងនៅរដូវកាលនេះជាមួយនឹងគ្មានអ្នកគាំទ្រក្នុងពហុកីឡដ្ឋានដែលអនុញ្ញាតឱ្យមីក្រូហ្វូន និងកាមេរ៉ាចាប់យកការផ្លាស់ប្តូរនិងពាក្យសម្តីរវាងកីឡាករ និងគ្រូបង្វឹក។

ខ្សែបម្រើ AS Roma គឺកីឡាករ Bryan Cristante និងកីឡាករ Manuel Lazzari របស់ក្លិប Lazio សុទ្ធតែត្រូវបានផ្អាកសម្រាប់ការប្រកួតនៅរដូវកាលនេះសម្រាប់ការនិយាយប្រមាថមើលងាយកីឡាករដូចគ្នា

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់អុីតាលីកំពុងតែធ្វើការស៊ើបអង្កេតអំពីការទាស់ទែងគ្នារវាង Romelu Lukaku របស់ក្លិប Inter Milan និងខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan នៅលើទីលានកាលពីខែមករាផងដែរ ហើយក៏កំពុងស៊ើបអង្កេតគ្រូបង្វឹកលោក Antonio Conte និងប្រធានក្លិប Juventus លោក Andre Agnelli ក៏មានការទាស់ពាក្យសម្តីគ្នានៅខាងក្រៅទីលាននៃការប្រកួតបាល់ទាត់អុីតាលីកាលពីសប្តាហ៍មុនដែរ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print