ក្រឡាប់រថយន្តដឹកក្រុមតន្រ្តីស្លាប់និងរបួស៨នាក់នៅស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី៨នាក់ ទៀតរងរបួសដោយសារតែក្រឡាប់រថយន្តដឹកក្រុមតន្រ្តីឈ្មោះ “ពេជ្ររចនាតន្រ្តីពណ៌លឿង”នៅលើកំណាត់ផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២១។

លោកវរសេនីយ៍ សុខ បូរិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ យ៉ន គឹមយ៉េត អាយុ១៦ឆ្នាំមានទីលំនៅភូមិល្ងៀង ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ។ ចំណែកអ្នកបើកបររថយន្តម៉ាកទីតាន់ពាក់ស្លាកលេខកំពង់ធំ 3A-0165 ឈ្មោះ ធួន ធា អាយុ៣៩ឆ្នាំ រីឯអ្នករងរបួសចំនួន៨នាក់ទៀតនោះមិនមានសភាពធ្ងន់ធ្ងរទេ។

លោកមេបញ្ជាការបានបន្តថា តាមការពិនិត្យកន្លែងកើតហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ គឺបណ្តាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ហើយបានប្រទះនឹងផ្លូវកោង។

ករណីនេះក្រោយកើតហេតុ សពជនរងគ្រោះបានប្រគល់ទៅក្រុមគ្រួសារ រីឯអ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីចាត់ការតាមនីតិវិធី៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print