ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា បានស្នើឲ្យលោកជាអ្នកចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ មុនគេបង្អស់ ផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ចិន។
តាមសារព័ត៌មាន TTXNV បានផ្សាយថានៅថ្ងៃទី២២ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធ បានប្រកាសថា មានពលរដ្ឋក្រោមអាយុ៦០ឆ្នាំទើបអាចចាក់វ៉ាក់សាំងបាន។ តាមនាយកដ្ឋានគ្រប់គ្រង់ចំណីអាហារនិងឱសថ ថៃ FDA បានឲ្យដឹងថា មកទល់ពេលនេះ បានអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac ។ តាមគម្រោង វ៉ាក់សាំងចំនួន២លានដូស នឹងមកដល់ប្រទេសថៃនៅថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០២១។
គិតដល់វេលាម៉ោង ១៩ ថ្ងៃទី ២២ខែកុម្ភៈថៃមានករណីឆ្លងកូវីដ ១៩ សរុបជាង ២៥ពាន់នាក់ និងស្លាប់៨៣នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកថៃមានករណីឆ្លងធ្លាក់ចុះ ពីជាង១០០នាក់នៅសល់តែ ៨៩នាក់ប៉ុណ្ណោះ ក្នុងថ្ងៃទី២២ខែកុម្ភៈ។
ដោយឡែកប្រទេសវៀតណាមវិញ នៅថ្ងៃទី ២៨ខែកុម្ភៈនឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដំបូងបង្អស់ផងដែរ។ នៅពេលនេះ វៀតណាមកំពុងពិភាក្សា ទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩បន្ថែមពីក្រុមហ៊ុនAstraZenacaចំនួន៣០លាន
ដូសទៀត។ ប្រសិនបើទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សា វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន ៦០ លានដូស នៅចុងឆ្នាំ ២០២១នេះ។
តាមគម្រោងនៅចុងខែកុម្ភៈនេះវៀតណាមនឹងទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ចំនួន២សែនដូសពីក្រុមហ៊ុន AstraZeneca ។ ជាមួយគ្នានេះដែរ កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសហប្រជាជាតិ ក៏នឹងផ្តល់ជូនវៀតណាម ចំនួន៤,៨លានដូសផងដែរ ៕
នៅពេលនេះវៀតណាមមានករណីឆ្លងកូវីដ១៩ចំនួន ២៣៩២នាក់ និងអ្នកឆ្លងថ្មីក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានតែ៩នាក់ប៉ុណ្ណោះ ៕ដោយ៖ធីរីណា