វៀតណាមនិងថៃទទួលបានវ៉ាក់សាំងប្រឆំាងកូវិដ-១៩ព្រមគ្នានៅព្រឹកថ្ងៃទី២៤ កុម្ភៈ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ
វេលាម៉ោង១០ វ៉ាក់សាំងចំនួន១១៧ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហូជីមិញ។
នេះជា វ៉ាក់សំាំងដំបូងរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង៣០លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ២០២១។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។
ចំណែកនៅក្នុងប្រទេសថៃវិញ នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះដែរក៏ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ២សែនដូស ប៉ុន្តែផ្តល់ជូនដោយក្រុមហ៊ុនផ្សេងគ្នាពីប្រទេសវៀតណាម។ វ៉ាក់សាំងដែលថៃទទួលបានគឺជាវ៉ាក់សាំង Sinovac របស់ចិន។
តាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា យន្តហោះរបស់អាកាសចរណ៍ Thai Airways បានដឹកវ៉ាក់សាំងខាងលើនេះ ចេញពីរដ្ឋធានីប៉េកាំងនៃប្រទេសចិន និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើតទីក្រុងបាងកក កាលពីវេលាម៉ោង១០ៈ០៥នាទីព្រឹកថ្ងៃពុធនេះ។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានលើកឡើងនាឱកាសនោះថា «ថ្ងៃនេះគឺជាថ្ងៃនៃប្រវត្តិសាស្ត្រ ដែលយើងត្រូវទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន… រដ្ឋាភិបាលបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងទៅតាមកាលកំណត់។ បើគ្មានបញ្ហាជាយថាហេតុណាមួយទេ វ៉ាក់សាំងជាច្រើនបន្ថែមទៀត នឹងមកដល់ទៅតាមផែនការ។ យើងនឹងមានវ៉ាក់សាំង ដើម្បីអភិវឌ្ឍប្រព័ន្ធភាពសុាំជាសហគមន៍»។
ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប២លានដូសដែលមានតម្លៃ៤០លានដុល្លារអាមេរិក។ សម្រាប់ ២០០,០០០ដូសដែលបានមកដល់ពេលនេះ នឹងត្រូវយកទៅរក្សាទុកក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើបមានការចាត់ចែងទៅតាមគម្រោង។ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕ ដោយ៖ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print