ប៉ូលិសតំបន់ Livermore បានបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿង បានសម្រេចចុះចតលើផ្លូវល្បឿនលឿននៅតំបន់ Isabel Ave រដ្ឋកាលីហ្វ័រនីញ៉ា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា យន្តហោះធុនតូចបានចុះចតនៅលើផ្លូវរថយន្ត ហើយបុករថយន្តនៅថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលានៅកម្ពុជា)។ ផ្លូវល្បឿនលឿនសហរដ្ឋ៥៨០ ជាទីកន្លែងមានហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ស្ថិតនៅទន្ទឹមគ្នាជាមួយផ្លូវទៅកាន់អាកាសយានដ្ឋានដ៏មមាញឹក។
ប៉ូលិស Livermore បានបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវខាងលើត្រូវបានបិទ រហូតដល់ការស្រាវជ្រាវបានបញ្ចប់។ គ្រោះថ្នាក់យន្តហោះបុករថយន្ត នេះមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ។
នៅអាមេរិក យន្តហោះធុនតូចចុះចតលើផ្លូវល្បឿនលឿនតែងតែកើតឡើងជាញឹកញាប់នៅពេលដែលយន្តហោះ ជួបបញ្ហាមិនអាចវិលទៅកាន់គោលដៅទាន់ពេលវេលា ។ កាលពីខែធ្នូឆ្នាំ២០២០ ក៏មានយន្តហោះធុនតូចមួយគ្រឿងចុះចតលើផ្លូវល្បឿនលឿនហើយបុកទៅលើរថយន្តមួយគ្រឿងផងដែរនៅក្នុងរដ្ឋ Minnesota ៕ ដោយ៖ សាធី
https://youtu.be/QSfxw6dXqDs