ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងក្រោយពីតារាសម្តែងលោក ស្រេន វុធថា បានប្រកាសបង្ហាញមុខ បុគ្គល២នាក់ជាប្តីប្រពន្ធនឹងគ្នាថាបានព្យាយាមគេចខ្លួនមិនដោះស្រាយបញ្ហាជំពាក់ប្រាក់ រហូតលោកលោកចាត់ទុកបុរសនិងស្ត្រីខាងលើនេះគឺជាជនឆបោកថែមទៀតផងផង។ ក្រៅពីជំពាក់ប្រាក់លោកហើយរត់គេចខ្លួនមិនដោះស្រាយនោះបុគ្គលទាំងពីររូបក៏បានជំពាក់ប្រាក់ម្ចាស់បំណុលមួយចំនួនផ្សេងទៀតផងដេរ។
បុរសជាប្តីនោះឈ្មោះ រិត ពុធណា និងភរិយា បានខ្ចីប្រាក់លោកចាប់តាំងពីអំឡុងខែមិនា ឆ្នាំ២០២០ ដោយសន្យាសងប្រាក់នោះត្រឡប់មកវិញនៅខែឧសភា ឆ្នាំ២០២០ ប៉ុន្តែរហូតមកដល់ពេលនេះគឺនៅមិនទាន់សងតាមការសន្យានៅឡើយ ដោយលោកបានព្យាយាមទាក់ទងប៉ុន្តែមិនអាចទំនាក់ទំនងបាន។នេះបើតាមការបញ្ជាក់របស់លោក ស្រេន វុធថា ហើយក៏ជាហេតុដែលលោកអស់ការអត់ទ្រាំនោះ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក តារាសម្តែងដែលលេចធ្លោរនឹងសកម្មភាពមនុស្សធម៌រូបនេះបានសម្រេចចិត្តទម្លាយសារអមដោយរូបភាពដ៏កម្រនេះ។ លោកបានបញ្ចេញសារថា “សូមបងប្អូនប្រុងប្រយ័ត្នចំពោះបុគ្គលពីរនាក់ប្តីប្រពន្ធនេះផង វាគឺជាជនឆបោក វាខ្ចីលុយខ្ញុំនិងអ្នកផ្សេងមួយចំនួនទៀត មួយឆ្នាំហើយ សន្យាខ្យល់ ហើយពេលនេះរត់គេចខ្លួនបាត់ អត់មកដោះស្រាយបើពុកម៉ែបងប្អូនបានឃើញវាពីរនាក់ប្តីប្រពន្ធសូមជួយទាក់ទងមកខ្ញុំបាទផងគឺលេខ 031 61 31 000 ខ្ញុំមានសាគុណជូនបងប្អូន”។ សារនេះបានបញ្ជាក់ពីការអស់ទ្រាំនឹងការគេវេសមិនចូលខ្លួនដោះស្រាយក្រោយពីតារាសម្តែងរូបនេះបានព្យាយាមទុកឱកាសជាច្រើនលើកច្រើនសារនោះ។លោកលើកឡើងផងដែរថា កន្លងមកប្អូនប្រុសបុរសខាងលើក៏បានទាក់ទងមកលោកដោយសន្យាសងជំនួសនៅអំឡូងខែមិថុនាឆ្នាំ២០២០ប៉ុន្តែក៏បន្តបាត់ស្ងាត់ឈឹង ដោយលើកពេលរហូតដល់មួយរយៈពេលចុងក្រោយបានខលទៅចូលប៉ុន្តែចុចបិទរហូត។ លោកស្នើមិនបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលខ្ចីពីលោក ប៉ុន្តែមិនតិចនោះដែររួមជាមួយនឹងការខ្ចីប្រាក់ពីមនុស្ស៤ទៅ៥នាក់ផ្សេងទៀត ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង ខណៈដែលប្អូនដែលធានាសងជំនួសនោះក៏បន្តគេចវេសមិនទទួលទូរស័ព្ទជារហូតទើបធ្វើឲ្យលោកអស់ការអត់ធ្មត់ និងជាការប្រកាសឲ្យមហាជនបានដឹងពីមុខមាត់ពិតរបស់បុរសស្ត្រីខាងលើ និងជាការបញ្ចៀសឲ្យអ្នកផ្សេងទៀតមានការប្រុងប្រយ័ត្ន ដោយលោកបានចាត់ទុកថាជាការបោកប្រាស់ទំនុកចិត្តនិងទឹកចិត្តរបស់លោក និងម្ចាស់ប្រាក់មួយចំនួនផ្សេងទៀត ហើយមុនពេលសម្រេចចិត្តជ្រើសរើសវិធីនេះគឺលោកប្រើប្រាស់គ្រប់មធ្យោបាយ និងអស់ការអត់ទ្រាំនេះបន្តទៀតហើយដែរ៕
ដោយវឌ្ឍនា