អ្នកចាត់ការក្រុម Celtic លោក Neil Lennon បានលាឈប់ពីក្រុមរបស់គាត់ដោយដេញតាមក្រុម Rangers ចំនួន១៨ពិន្ទុនៅក្នុងក្របខ័ណ្ឌ Scottish Premiership ។ លោក Lennon បានទទួលបន្ទុកក្រុម Celtic ជាលើកទី២នៅខែកុម្ភៈ ឆ្នាំ២០១៩ នៅពេលដែលលោក Brendan Rodgers បានចាកចេញ និងដឹកនាំក្លិបនេះឲ្យឈ្នះពាន២គឺ Scottish Cups ២ដង និង League Cup ។ ទោះយ៉ាងណា Celtic គឺក្រុមមួយធ្វើបានយ៉ាងល្អនៅក្នុងការឈ្នះពានរង្វាន់ចំនួន១០ជាប់គ្នានិងបានបរាជ័យក្នុងការទទួលជ័យជម្នះនៅឯការតស៊ូរបស់ Ross County កាលពីថ្ងៃអាទិត្យ។ ក្នុងការដឹកនាំក្រុមនេះគឺជំនួយការលោក John Kennedy នឹងទទួលបន្ទុកបណ្តោះអាសន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Lennon វ័យ៤៩ឆ្នាំបាននិយាយថា “យើងបានឆ្លងកាត់រដូវកាលដ៏លំបាកមួយដោយសារតែកត្តាជាច្រើន ហើយជាការពិតវាពិតជាគួរឱ្យធុញទ្រាន់និងខកចិត្តដែលយើងមិនអាចឈានដល់កម្រិតកំពូលដូចអ្វីដែលយើងបានធ្វើពីមុន” ។ លោកបន្តថាព “ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងប៉ុន្តែជាអកុសលយើងមិនបានគ្រប់គ្រងនូវដំណើរការដែលយើងត្រូវការនោះទេ។ ខ្ញុំតែងតែផ្តល់នូវអ្វីដែលល្អបំផុតដល់ក្លិបហើយខ្ញុំមានមោទនភាពចំពោះអ្នកគាំទ្រ Celtic! ក្លិបនឹងក្លាយជាផ្នែកមួយរបស់ខ្ញុំជានិច្ច”។ សូមបញ្ជាក់ថា លោក Lennon បានឆ្លើយតបនឹងការអំពាវនាវរបស់ក្រុម Celtic នៅដើមឆ្នាំ២០១៩ នៅពេលដែលលោក Rodgers បានចាកចេញទៅពាក់កណ្តាលរដូវកាលក្រោយពីដឹកនាំក្រុម Leicester City និងបានដឹកនាំក្លិបនេះឆ្ពោះទៅរកពានរង្វាន់លីគទី៨ របស់ពួកគេជាប់ៗគ្នា ខណៈពេលដែលធានាបាននូវពានរង្វាន់Scottish Cup ជាលើកទី៣ ។ កាលពីរដូវកាលមុនចំពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រុម Celtic នាំមុខក្រុម Rangers និងម្ចាស់ជើងឯកដែលបានយកឈ្នះគូប្រជែងរបស់ពួកគេនៅក្នុងការប្រកួតពានរង្វាន់ League Cup ៕ ដោយ ភារៈ