វេណេហ្ស៊ុយអេឡា បណ្តេញឯកអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេសជាការសងសឹក

ចែករំលែក៖

កន្លងមកថ្មីៗនេះ សហគមន៍អឺរ៉ុប បានសម្រេចដាក់បញ្ចូលមន្ត្រីវេណេហ្ស៊ុយអេឡា១៩ រូបផ្សេងទៀតក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយចាត់ទុកថាមន្ត្រីទាំងនោះបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។ ភ្លាមៗនោះដែរ វេណេហ្ស៊ុុយអេឡាបានព្រមានបណ្តេញមន្ត្រីអឺរ៉ុបចេញពីប្រទេសរបស់ខ្លួន ។
សហគមន៍អឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីវេណេហ្ស៊ុយអេឡាកើនឡើងដល់៥៥រូបហើយ ក្នុងនោះបានហាមប្រាមធ្វើដំណើរចូលអឺរ៉ុបនិងបង្កកទ្រព្យសម្បត្តិ។
ដើម្បីតបតនឹងសកម្មភាពរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសវណេហ្ស៊ុុយអេឡាលោក Jorge Arreaza បានប្រកាសបណ្តេញឯកអគ្គរដ្ឋទូត ចេញពីប្រទេសនេះ ដោយទុកពេលឲ្យ៧២ម៉ោងដើម្បីចាកចេញពីប្រទេសអាមេរិកឡាទីនមួយនេះ។
កាលពីល្ងាចថ្ងៃទី២៤ខែកុម្ភៈ សហគមន៍អឺរ៉ុបបានអំពាវនាវដល់ វេណេហ្ស៊ុយអេឡាពិចារណាឡើងវិញដល់ការសម្រេចចិត្តរបស់ខ្លួន ។
កាលពីខែមករា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានចេញសេចក្តីប្រកាសរួម ដោយបញ្ជាក់ថា មេបក្សប្រឆាំង Juan Guaido គឺជាបុគ្គលតែមួយគត់ដែលអាចពិភាក្សាជាមួយអឺរ៉ុប ក្នុងនាមជាប្រធានាធិបតី។ ជាមួយគ្នានោះអឺរ៉ុប ក៏បានបន្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន និងមន្ត្រីក្រោមកការដឹកនាំរបស់ប្រធានាធិបតិីម៉ាឌូរ៉ូ ។ ទ្រព្យសម្បត្តិជាច្រើន របស់ វេណេហ្ស៊ុយអេឡានៅតំបន់អឺរ៉ុប ត្រូវបានបង្កក ។
កាលពីដើមខែកុម្ភៈ ប្រធានាធិបតី ម៉ាឌូរ៉ូ បានចោទប្រកាន់ប្រទេសអេស្ប៉ាញគាំទ្រភេរវកម្មក្នុងការវាយប្រហារប្រឆាំងរូបលោក។ នៅពេលនេះបណ្តាប្រទេសលោកខាងលិច មានអាមេរិក និងអឺរ៉ុប នៅតែបន្តគាំទ្រលោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះដដែល៕ ដោយ សាធី

...

រូបភាព៖ anninhthudo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print