មេដឹកនាំតំណាងសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា លោក Mitch McConnell កាលពីពេលថ្មីៗនេះបានប្រកាសគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបន្តទៀតប្រសិនបើលោកត្រាំ ក្លាយជាតំណាងគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។
កាលពីថ្ងៃទី២៥ខែកុម្ភៈ(ពេលវេលាអាមេរិក) លោក Mitch McConnell បានប្រកាសបន្តគាំទ្រលោកត្រាំ ប្រសិនបើលោកក្លាយជាបេក្ខភាពប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤។
លោក Mitch McConnell បន្តទៀតថា «មានរៀងរ៉ាវជាច្រើនអាចនឹងកើតឡើងក្នុងរយៈពេលចាបពីពេលនេះរហូតដល់ឆ្នាំ២០២៤ ។ ខ្ញុំបានដឹងថា មានបុគ្គល៤នាក់ អាចនឹងប្រជែងតំណែងប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋ ហើយការប្រកួតប្រជែងក្លាយជាបេក្ខភាព ត្រូវបានបើកចំហសម្រាប់មនុស្សគ្រប់រូប»។
នៅពេលដែលគេសួរថា តើលោកត្រាំអាចទទួលបានជ័យជម្នះក្នុងការបោះឆ្នោតបឋមជ្រើសរើសតំណាងបក្សដែរឬទេ? លោក Mitch McConnell បានលើកឡើងថា «បេក្ខភាពតំណាងអាចនឹងកើតឡើងគ្រប់ពេលឬ»។
សកម្មភាពខាងលើកើតឡើងក្រោយពីមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ទំនាក់ទំនងរវាងលោក Mitch McConnellនិងអតីតប្រធានាធិបតីត្រាំ កាន់តែអាក្រក់ដោយភាគីទាំងពីរបានរិះគន់គ្នាខ្លាំងៗក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមក៕ ដោយ សាធី
រូបភាព៖ AP