ដោយសារជំងឺសរសៃប្រសាទរើឡើងយុវជនម្នាក់យកកាំបិតអារ.កខ្លួនឯងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់ខណៈដែលយុវជនម្នាក់សង្ស័យជំងឺសរសៃប្រសាទរើឡើងបានយកកាំបិតអារបំពង់កខ្លួនឯងហូរឈាមបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៩យប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១នៅចំណុចភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា យុវជនខាងលើមានឈ្មោះសាន ជាន់ណាក អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុ។

...

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនប្រុសរបស់គាត់គឺមានជំងឺសរសៃប្រសាទហើយក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវជាប្រចាំ ប៉ុន្តែមិនបានធូរស្រាលសោះឡើយ ដោយនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៩យប់ស្រាប់តែឮសូរសំឡេងកូនស្រែកក៏ដើរទៅមើលស្រាប់តែឃើញកូនយកកាំបិតចុងស្រួចចិតបន្លែអារ.កសម្លាប់ខ្លួនឯងបណ្តាលឱ្យហូរឈាមរងរបួសធ្ងន់ទើបប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗតែម្ដង៕ដោយ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print