តារាចម្រៀងជនជាតិអាមេរិក នាង Lady Gaga បានផ្តល់រង្វាន់ជាទឹកប្រាក់រហូតដល់៥សែនដុល្លារ ដល់អ្នកដែលបានរកឃើញសត្វឆ្កែសំណព្វចិត្តពីរក្បាលរបស់នាងហើយផ្តល់ជូននាងវិញ ។ សត្វឆ្កែដែលនាងបាត់នោះ មានឈ្មោះ Koji និង Gustav ជាប្រភេទឆ្កែ Bull របស់បារំាង(French Bulldogs)។
ក្រុមប្រដាប់អាវុធបានវាយប្រហារ ចាប់យកសត្វឆ្កែរបស់នាងទៅបាត់ពេលអ្នកបម្រើដឹកឆ្កែទៅដើរលេង។ មន្ត្រីប៉ូលិសក្នុងតំបន់ Drake Madison ទីក្រុង Los Angelesបានឲ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលានៅអាមេរិក ) ឆ្កែទាំងពីរក៏ត្រូវគេប្លន់យកទៅបាត់។
ខ្មាន់កាំភ្លើងបានបាញ់ទៅលើបុរស អ្នកដឹកឆ្កែដើរលេង ហើយក៏ចាប់យកឆ្កែទាំងពីរទៅបាត់ ។ អ្នកគង្វាលឆ្កែត្រូវរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល។ ចំណែកខ្មាន់កំភ្លើងបានយកឆ្កែទាំងពីរក្បាលចូលក្នុងរថយន្តពណ៌សទៅបាត់។
ក្នុងពេលហេតុការណ៍កើតឡើង នាង Lady Gaga មានវត្តមាននៅទីក្រុងរ៉ូមប្រទេសអុីតាលី ចូលរួមសម្តែងខ្សែភាពយន្ត ។ នាងមានសត្វឆ្កែ៣ក្បាល ជាសំណាងមួយក្បាលទៀតមានឈ្មោះ Miss Asia រួចផុតពីការចាប់ខ្លួនរបស់ខ្មាន់កាំភ្លើង ដោយពេលខ្មាន់កាំភ្លើងបាញ់ប្រហារ ឆ្កែ Miss Asia បានរត់ចេញពីអ្នកមើលថែ ទើបក្រុមខ្មាន់កាំភ្លើងដេញចាប់មិនបាន ហើយខ្លាចមានគេមកដល់ទៀត។
នាង Lady Gaga បានប្រកាសថា បើអ្នកណាឃើញហើយយកសត្វឆ្កែទាំងពីរមកឲ្យនាងវិញនឹងទទួលបានទឹកប្រាក់៥សែនដុល្លារ ដោយមិនមានសំណួរណាមួយឡើយ៕ដោយ សាធី
រូបភាព៖ thegioitiepthi