ប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចនៅរដ្ឋតិចសាស់ក្រោយព្យុះព្រិលជាប្រវត្តិសាស្រ្ត​

ចែករំលែក៖

ប្រធានាធិបតីបៃឌិន បានទៅកាន់ទីតាំងផ្តល់ជំនួយស្បៀងអាហារ និងមជ្ឈមណ្ឌលសុខាភិបាល ព្រមទាំងទីតាំងមួយចំនួនទៀតដើម្បី វាយតម្លៃពីការខិតខំដំណើរការឡើងវិញ ក្រោយព្យុះព្រិលជាប្រវត្តិសាស្ត្រធ្វើឲ្យរដ្ឋតិចសាស់ទាំងមូលត្រូវជាប់គាំង។
លោកបៃឌិន និងភរិយា បានទៅដល់ទីក្រុង Houston នៅថ្ងៃទី ២៦ខែកុម្ភៈ(ពេលវេលាអាមេរិក) ។ នៅទីនោះ លោកបានជួបពិភាក្សាជាមួយអភិបាលរដ្ឋតិចសាស់លោក Greg Abbott និងអភិបាលក្រុង Houston លោក Sylvester Turner ដើម្បីពិភាក្សាពីស្ថានភាព អភីវឌ្ឍន៍ឡើងវិញក្រោយព្យុះព្រិល។
ព្យុះព្រិលវាយប្រហាររដ្ឋតិចសាស់ ចាប់ពីថ្ងៃទី១៤ខែកុម្ភៈធ្វើឲ្យសីតុណ្ហភាពនៅក្នុងប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មាន ប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មនៅក្នុងរដ្ឋនេះ ពិសេសគឺក្រុមហ៊ុនធំៗ ។ ពលរដ្ឋរាប់លាននាក់គ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ ជាច្រើនថ្ងៃ បណ្តាលឲ្យមានមនុស្ស ២០នាក់ស្លាប់។
ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិ Elizabeth Sherwood-Randall បានទម្លាក់កំហុសទៅលើអភិបាលរដ្ឋតិចសាស់ដែលមិនមានវិធានការគ្រប់គ្រងថាមពលបានល្អ ជួយទប់ស្កាត់ស្ថានភាពអាក្រក់កើតឡើង។ លោកស្រី Elizabeth Sherwood-Randallបន្តទៀតថា រដ្ឋនេះមិនមានប្រភពថាមពលបម្រុងពេលមានវិបត្តិឡើយ ។
ក្នុងរយៈពេល១០ថ្ងៃ រដ្ឋតិចសាស់ ទទួលរងអាកាសធាតុត្រជាក់បំផុត ហើយម៉ាស៊ីនអគ្គិសនីមិនអាចដំណើរការបានឡើយដោយត្រូវកកទាំងអស់ដោយអាកាសធាតុត្រជាក់។
ព្យុះព្រិលជាប្រវត្តិសាស្ត្របានគ្រប់ដណ្តប់នៅរដ្ឋចំនួន៤៨លើ៥០រដ្ឋនៅទូទាំងអាមេរិក ធ្វើឲ្យសកម្មភាពនានាត្រូវស្ទះ ពិសេសគឺការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់បណ្តារដ្ឋដើម្បីចាក់ជូនពលរដ្ឋ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ៕ ដោយ សាធី

...

រូបភាព៖ New York Times.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print