Update៖ ខ្លាំងអីជនកំណាច ! កែវ សិរីបុត្ររតនៈ…ត្រូវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនហើយ , អ្នកក្រុងតាខ្មៅគាំទ្រ ចំណាត់ការនេះ !

ចែករំលែក៖

ខេត្តកណ្តាល, លោក រស់ ជុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួន ជនត្រូវចោទដាក់ពន្ធនាគារ បណ្តោះអាសន្ន បន្ទាប់ពី តំណាងអយ្យការ លោក ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការចោទប្រកាន់ ៣បទល្មើស , ។
សូមបញ្ជាក់ថា, ជនដ៏កំណាច ឃោឃៅ ធ្វើសកម្មភាព យកដាវកាប់ វាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ក្នុងចេតនាទុច្ចរិតសម្លាប់ម្ចាស់ហាងកាហ្វេ ដ៏ផ្អើលអ្នកនៅក្រុងតាខ្មៅ ត្រូវបានតំណាងអយ្យការ លោក ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការចោទប្រកាន់ហើយ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ចំនួន ៣បទល្មើស គឺបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, គំរាមកំហែងថានឹងសម្លាប់ និង ,លុបបំបាត់វត្ថុតាង”។
សូមរំឮកថា, កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨ និង២៥នាទី មាន ជនសង្ស័យឈ្មោះ កែវ សិរីបុត្ររតនៈ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ បានជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវ ១ដើម ជិះសំដៅទៅផ្ទះជនរងគ្រោះឈ្មោះ ហេង ត្រា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ ដែលស្ថិតនៅភូមិ ព្រែករាំង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈពេលទៅដល់ផ្ទះជនរងគ្រោះភ្លាម ជនសង្ស័យឈ្មោះ កែវ សិរីបុត្ររតនៈ ក៏បានធ្វើសកម្មភាពប្រើដាវកាប់បំផ្លាញសម្ភារៈនៅក្នុងផ្ទះរបស់ជនរងគ្រោះបណ្ដាល ឱ្យខូចខាត កែវទឹក និងកុំព្យូរទ័រអស់ចំនួន០១គ្រឿង ព្រមទាំងបានស្រែកគំរាមថានឹងសម្លាប់ជនរងគ្រោះទៀតផង បន្ទាប់ពីធ្វើ សកម្មភាពរួចជនសង្ស័យ ក៏បានកាន់ដាវជិះម៉ូតូចេញទៅវិញបាត់ ។ ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យឈ្មោះ កែវ សិរីបុត្ររតនៈ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ប៉ុន្តែជនសង្ស័យ ព្យាយាមលាក់បាំងវត្ថុតាង (ដាវ)នោះ។ បន្ទាប់ពីបញ្ចប់កិច្ចស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរ បាលក្រុងតាខ្មៅ ក៏បានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាម នីតិវិធី។

តំណាងអយ្យការបានចោទប្រកាន់ ថាអំពើខាងលើជាបទល្មើស៖ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, គំរាមកំហែងថានឹងសម្លាប់ និង លុបបំបាត់វត្ថុតាង ” ប្រព្រឹត្តនៅភូមិព្រែករាំង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៤១១ , មាត្រា ២៣៣ និង មាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។ ចំពោះបទល្មើសនេះ តំណាងអយ្យការបានចេញដីកាសន្និដ្ឋានសុំឱ្យឃុំខ្លួនបណ្តោះអាសន្ន ដោយហេតុថា,
– ការឃុំខ្លួនបណ្តោះអាសន្នជាមូលហេតុតែមួយគត់ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី
– រារាំងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាង ជនត្រូវចោទ និងអ្នកសមគំនិត
-រក្សាវត្ថុតាង ឬតម្រុយជាសម្ភារៈធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី
-ការពារសន្តិសុខឱ្យជនត្រូវចោទ
– ធានារក្សាសណ្តាប់ធ្នាប់សាធារណៈកុំឱ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស
-ការឃុំខ្លួនជាបណ្តោះអាសន្ន ជាមធ្យោបាយសម្រាប់បញ្ចប់កាពចលាចលធ្ងន់ធ្ងរសាធារណៈ ដោយមូលហេតុថាៈកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសភាពធ្ងន់ធ្ងរ
ទំហំនៃព្យសនកម្មដែលបទល្មើសបានបង្កឡើង។ ក៏តំណាងអយ្យការប្តឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ននេះ។
ទីបំផុត! លោក រស់ ជុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលកោះ បានសម្រេចឃុំខ្លួន ជនត្រូវចោទដាក់ពន្ធនាគារ បណ្តោះអាសន្ន ។
ជននៅពីក្រោយខ្នង អ្នកផ្តើមគំនិត ក៏កំពុងវីវ វិលវល់ រសើបខ្នងព្រលឹងចុងសក់ ក្នុងគំនិតចេតនាទុច្ចរិតរបស់ខ្លួន …អាចសម្លកំពឹស៕

   

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print