ស្ត្រីម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តពីក្រោយស្របគ្នាបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិ
អំពិល ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចស្រុករមាសហែកបានឱ្យដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះអ៊ុក សុខា អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១J-៤៦៦៥រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះស្រី ចាន់ថន អាយុ៣២ឆ្នាំមិនត្រូវបានស្គាល់ទីលំនៅនោះទេ ព្រោះក្រោយកើតហេតុបានបើកបររថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ត្រួយចេកខ្ចី គ្មានស្លាកលេខ គេចទៅទិសខាងកើតបាត់ស្រមោលភ្លាមៗតែម្ដង។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១J-៤៦៦៥ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ត្រួយចេកខ្ចីគ្មានស្លាកលេខពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ទៅ។

ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងអូសយក
វត្ថុតាងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអំពិលនិងស្រាវជ្រាវស្វែងរកអ្នកបើករថយន្តក្រោយបើកគេចខ្លួនបាត់នោះ៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print