ឆេះឃ្លាំងស្តុកកំណាត់៤០០តោនខាតបង់ប្រាក់ជាង២០មុឺនដុល្លារនៅស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅម៉ោង១២ : ៤០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកំណាត់មានទំហំប្រហែល ៣០ម៉ែត្តX៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅទល់មុខរោងចក្រក្ដារបន្ទះក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សម្មតកិច្ចបានឱ្យដឹងថា ម្ចាស់ឃ្លាំងនិងសម្ភារមានឈ្មោះ រ៉ា វុធ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់កំណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាឱ្យចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង,ស្រក កំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ១គ្រឿង, ជើងព្រៃ១គ្រឿង, កងមាស១គ្រឿង , ស្ទឹងត្រង់១គ្រឿង និងចំការលើ១គ្រឿងចេញធ្វើអន្តរាគមន៍ជាបន្ទាន់ ។

កិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ចំណាយអស់រយៈពេលជាង៦ម៉ោង ទើបសមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ១៩ : ២០នាទីយប់ ទើបអគ្គិភ័យរលត់បានទាំងស្រុង និងពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ។ កិច្ចប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរកំពង់ចាម និងមានការចូលរួមពីសំណាក់លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម, កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន, កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក, កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងពន្លត់អគ្គិភ័យ ដែលមានរថយន្តពន្លត់អគ្គិភ័យពីបណ្ដាស្រុកទាំង៧, កម្លាំងកងរាជអាវុធហត្ថ, កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០នាក់ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប។

សមត្តកិច្ចក៏បានបញ្ជាក់ដែរថា ទំហំការខូចខាតដែលបណ្ដាលមកពីអគ្គិភ័យនេះមាន អេឡេវ៉ាទ័រ១គ្រឿង, ឃ្លាំងមានទំហំ៣០ម៉ែត្រX៤០ម៉ែត្រ កម្ពស់៦ម៉ែត្រ និងសាច់កំណាត់ទម្ងន់ ៤០០តោន គិតជាទឹកប្រាក់ជាង២០ម៉ឺនដុល្លា និងសម្ភារមួយចំនួនទៀត ។
សម្មតកិច្ចបានឱ្យដឹងដែរថា មូលហេតុកើតអគ្គិភ័យ គឺបណ្ដាលមកពីភ្លើងព្រៃ ឆេះរាលដាល ៕

      

...

ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print