សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទហិង្សាដោចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញបានបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់)រវាងជនជាតិចិន និឹងជនជាតិចិនដូចគ្នា ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា  ជនសង្ស័យឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនីកចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារមួយកន្លែងក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយពីជនសង្សយ័ធ្វើសកម្មភាពប្រើកាំបិតចាក់ជនរងគ្រោះឲ្យរងរបួសធ្ងន់ពេលជនរងគ្រោះកំពុងដើរតាមផ្លូវ។ បើតាមចម្លើយសារភាព
របស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ករណីនេះកើតឡើងដោយសារតែជនរងគ្រោះមានទំនាក់ទំនងជាមួយសង្សាររបស់ខ្លួន ហើយរូបគេខឹងទើប យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព) ថ្នាំW.Y សង្ស័យសារធាតុញៀនចំនួន១៨គ្រាប់, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៩កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ,ថង់សម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

    

...

ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print