រឿងនិទានខ្លីបែបអប់រំ៖  រឿងបក្សីក្បាលពីរ

ចែករំលែក៖

ជាយូរមកហើយ មានបក្សីចម្លែករស់នៅលើដើមពោធិធំមួយ។ ដើមឈើនោះ នៅក្បែរទន្លេមួយ។ សត្វបក្សីចម្លែកនេះ មានក្បាលពីរ ប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះ។   ខណៈដែលបក្សី កំពុងតែហោះនៅលើអា​​កាស វាបានឃើញផ្លែឈើមួយដែលមានរាងដូចផ្លែប៉ោម នៅច្រាំងនៃទន្លេ។ បក្សីនោះ បានហោះចុះ និង បានបេះផ្លែឈើនោះ មកបរិភោគ។ នេះជាផ្លែឈើឆ្ងាញ់បំផុត…

យូរមកហើយ មានបក្សីចម្លែករស់នៅលើដើមពោធិធំមួយ។ ដើមឈើនោះ នៅក្បែរទន្លេមួយ។ សត្វបក្សីចម្លែកនេះ មានក្បាលពីរ ប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះ។
ដោយសារតែ បក្សីនេះ មានក្បាលពីរផ្សេងទៀត ក្បាលខាងស្តាំបានតវ៉ា “អញជាបងប្រុសរបស់ឯង។ ហេតុអ្វីបានជា ឯងមិនឲ្យអញ ស៊ីផ្លែឈើដែលឆ្ងាញ់នេះចឹង?”

ក្បាលខាងឆ្វេង បានឆ្លើយថា: “បិទមាត់។ ឯងដឹងហើយ ថាយើងបានតែក្រពះមួយ។ ក្បាលណាស៊ី, ក៏ផ្លែឈើនោះ នឹងទៅកាន់ក្រពះតែមួយដូចគ្នា។ ដូច្នេះវាមិនមានបញ្ហាទេ ថាក្បាលមួយណាស៊ីវានោះ។ លើសពីនេះទៅទៀត, អញគឺជាអ្នកដែលបានរកឃើញផ្លែនេះមុន។ ដូច្នេះអញ មានសិទ្ធិស៊ីវាហើយ “។
ពេលឮបែបនេះ ក្បាលខាងស្តាំ ស្ងាត់មាត់ឈឹង។ ប៉ុន្តែភាពអាត្មានិយមនេះ របស់ក្បាលម្ខាងទៀត បានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង។

ថ្ងៃមួយ, ពេលហោះ, ក្បាលស្តាំបានប្រទះឃើញដើមឈើដែលមានបង្កើតផ្លែឈើពុលមួយ។ ក្បាលខាងស្តាំនោះ បានហោះចុះ ទៅលើដើមឈើនោះ និង បេះយកផ្លែឈើមួយ។

“កុំស៊ីផ្លែឈើពុលនេះឲ្យសោះ» ក្បាលឆ្វេបានស្រែក។ “ប្រសិនបើអ្នកបរិភោគវា ទាំងពីរនាក់យើង នឹងត្រូវស្លាប់ដោយសារតែយើងមានក្រពះរួមគ្នា។ ”

“ឈប់​និយាយ!” ក្បាលស្តាំបានស្រែក។ «ដោយសារតែ អញជាអ្នកដែលបានបេះផ្លែឈើនេះ,
អញមានសិទ្ធិស៊ីវា “។

...

ក្បាលឆ្វេង បានចាប់ផ្តើមយំ ប៉ុន្តែ ក្បាលស្តាំមិនខ្វល់។ វាចង់សងសឹក។ វាបានស៊ីផ្លែឈើពុលនោះទៅ។ ជាលទ្ធផល ពួកគេទាំងពីរ ក៏បានស្លាប់ទៅ។
រឿងនេះបង្កប់អត្ថន័យ”   មនុស្សដែលរស់នៅក្នុងគ្រួសារតែមួយ មិនគួរឈ្លោះគ្នានោះទេ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print