នារីម្នាក់បានរងរបួសធ្ងន់ខណៈកំពុងតែម៉ូតូតាមផ្លូវត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពការបូបមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ខណៈកំពុងតែជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យ២នាក់មកធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចរួចជិះជនសង្ស័យគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

នារីរងគ្រោះមានអាយុជាង២០ឆ្នាំតែមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះនារីរងគ្រោះសន្លប់ឈឹង ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្កុកពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FK-7488 ជិះម្នាក់ឯង តាមផ្លូវម៉ៅសេទុងពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខ១មួយគ្រឿងបានមកធ្វើសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះនោះហើយបានប្រទាញប្រទង់គ្នារហូតដាច់ខ្សែកាបូបមិនបណ្ដាលឱ្យជនសង្ស័យយកបានឡើយ រីឯនារីរងគ្រោះដួលម៉ូតូបោកក្បាលទៅនឹងថ្នល់៣ត្រឡប់ បណ្ដាលឱ្យសន្លប់ឈឹង។  ភ្លាមៗជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោល។ ចំណែកនារីរងគ្រោះត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។

ចំណែកកាបូបនិងម៉ូតូនារីរងគ្រោះត្រូវសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិ៍នគរបាលទឹកល្អក់៣រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕

20160229191837

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print