កម្លាំងចំរុះសម្រេចចុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំ១៣ខ្នង បន្ទាប់មិនគោរពតាមសេចក្តីណែនាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងស្រុកកណ្ដៀង សរុបប្រមាណចំនួន៥៥នាក់ ចុះរុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំជាសម្បាត្តិ(បិតិកភណ្ឌ័ជាតិ)ចំនួន១៣ខ្នង បន្ទាប់ប្រជាពលរដ្ឋទាំងពុំព្រមគោរពតាមសេចក្ដីណែនាំរបស់សាលាខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងយ៉ាងច្រើនដែលសម្រេចចុះអនុវត្តការងារខាងលើ ធ្វើឡើងចំនួន២ថ្ងៃ គឺៈថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ១៤.១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧.២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ត្រង់ចំណុចច្រាំងទន្លេអុំ ជាសម្បាត្តិ(បិតិកភណ្ឌ័ជាតិ)ស្ថិតនៅភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា លទ្ធផលៈ រយៈពេល២ថ្ងៃកម្លាំងអនុវត្តបានជាស្ថាពរ ពុំមានបញ្ហាហឹង្សាអ្វីបានកើតនោះឡើយ គ្រាន់តែមានពលរដ្ឋខ្លះយកទូរស័ព្ទឡាយ ហើយការសម្រេចចុះអនុវត្តក្នុងការរូសរើនេះ បន្ទាប់ប្រជាពលរដ្ឋសង់សំណង់រំលោភចំណីទន្លេខាងលើ មិនសហការ និងមិនព្រមគោរពសេចក្ដីណែនាំរបស់សាលាខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បញ្ជាក់បន្តទៀតថា បឹងទន្លេអុំជាបឹងប្រវត្តន៍សាស្រ្តមួយបានចុះបញ្ជីត្រឹមត្រូវ ជាសម្បាត្តិ(បិតិកភណ្ឌ័ជាតិ)ហើយមានវត្តន៍រឿងរាវប្រហាក់ប្រហែលគ្នាទៅនឹង ភ្នំប្រុសភ្នំស្រីនៅឯខេត្តកំពង់ចាមដូច្នេះដែរ គេសន្ថិដ្ឋានសាងសង់ឡើងក្នុងចុងសតវត្សទី១១ បន្ទាប់បន្សំទៅនឹងប្រាសាទអង្គរវត្តនោះដែរ បឹងទន្លេអុំមានទំហ៊ុំទទឹងប្រវែងចំនួន២១០ម៉ត្រ និងបណ្ដោយប្រវែងចំនួន៤០០ម៉ែត្រ បឹងទន្លេអុំៈ បច្ចុប្បន្ន គោករាក់ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print