ប្រដាប់លេងសម្រាប់កុមារនៅក្នុងសួនកុមារខេត្តកំពង់ឆ្នាំងខូចជិតអស់ហើយ អាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំងមើលរំលង

ចែករំលែក៖

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋដែលនាំកុមារៗមកលេងសួនកុមារខេត្តកំពង់ឆ្នាំង បានសំដែងនូវការរិះគន់ដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និង អាជ្ញាធរខេត្តកំពង់ឆ្នាំង ថាអត់បានយកចិត្តទុកដាក់ កែលំអរ នូវសម្ភារៈប្រដាប់លេងរបស់កុមារ នៅក្នុងបរិវេណនៃសួនកុមារខេត្តកំពង់ឆ្នាំង ដែលកំពុងរងការខូចខាតនិងបាក់បែកជិតអស់ទៅហើយនោះ ។

ប្រជាពលរដ្ឋបានលើកឡើងថាប្រដាប់លេងមួយចំនួននៅក្នុងបរិវេណសួនកុមារ គឺត្រូវបាក់ខូចជាច្រើន ដូចជាកកន្លែងកុមារជិះរំអិល រូបឡាន ម៉ូតូ ដែលសម្រាប់ដាក់អោយកុមារជិះ គឺខូចជិតអស់ទៅហើយ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា របស់ដែលខូចទាំងអស់នេះអាចបង្ករអោយមានគ្រោះថ្នាក់ដល់កុមារៗ មុតដៃ មុតជើង ដោយសារតែចំណាំងខូចទាំងនោះ នៅពេលដែលកុមារ​ចូលទៅលេង ហើយអត់ដឹងថារបស់ទាំងនោះខូច ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ពួកគាត់នៅចាំបានថា សម្ភារៈសម្រាប់កុមារលេងនៅក្នុងបរិវេណសួនកុមារនេះគឺបានធ្វើឡើងតាំងពីជំនាន់លោកទូច ម៉ារីម ដែលជាអតីតអភិបាលខេត្តកំពង់ឆ្នាំងមកម្លេះ គឺមានរយៈពេលពី៥ទៅ៦ឆ្នាំមកហើយ ការធ្វើឡើងនៅជំនាន់នោះគឺ ដោយលោកទូច ម៉ារីម សម្រាប់ទុកជារម្យនីយដ្ឋានលេងកំសាន្តសម្រាប់កុមារ ហើយប្រជាពលរដ្ឋមានការត្រេកអរជាខ្លាំង ដោយបាននាំកូន ចៅ ដែលជាកុមារតូចៗបានមកលេងនៅ ក្នុងបរិវេណសួនកុមារនេះ ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ស្រាប់តែនៅក្នុងរយៈពេលចុងក្រោយនេះ ប្រដាប់សម្រាប់កុមារលេងនៅក្នុងសួនមួយនេះបានខូចស្ទើរគ្រប់ប្រដាប់លេងទៅហើយ និង ក៍មិនឃើញមានការជួសជុល និង កែលម្អរនោះបន្ថែមទៀតទេ ខូចចេះតែខូចទៅរហូត ។

ករណីនេះប្រជាពលរដ្ឋសូមអោយ អភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿន មេត្តាជួយរៀបចំ និង ជួសជុល កន្លែងនេះអោយបានប្រសើរវិញផង ក៍ដូចជាការរក្សាទុកនូវកេរ្ត៍ដំណែលនិងស្នាដៃដែលជាមិទ្ធិផលរបស់អតីតអភិបាលខេត្តកំពង់ឆ្នាំងគឺលោកទូច ម៉ារីម អោយបាននៅយូរទៅទៀតដើម្បីជាប្រយោជន៍សម្រាប់កុមារៗបានលេងបន្តទៀត ។ ចន្ថា

11696810_845690642189011_1394610849_n

11707594_426122480928130_8585020098698368392_n

11713637_845690652189010_1656972932_n

...

11720580_845690945522314_1680890242_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print