រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំអនឡាញស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានឲ្យដឹងថា លោកនឹងសមភាគី អាស៊ាន នឹងជួបប្រជុំគ្នា ជាពិសេសនៅថ្ងៃទី ២ខែមីនា ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវិវឌ្ឍន៍អាក្រក់ទៅបន្តិចម្តងៗ។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ១ខែមីនាបានផ្សាយថា«កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើងនៅថ្ងៃទី ២ខែមីនា។យើងនឹងស្តាប់ការលើកឡើងពីតំណាង រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា »។
រដ្ឋមន្ត្រីសិង្ហបុរី បានអំពាវនាវដល់ យោធាមីយ៉ាន់ម៉ា បោះបង់ ការប្រើប្រាស់ អំពើហិង្សា បង្ក្រាបក្រុមបាតុករ ឈានដល់ការស្លាប់មនុស្សជាច្រើន ក៏ដូចជាអនុវត្តវិធានការ កាត់បន្ថយភាពតានតឹង។ នៅថ្ងៃទី ១ខែមីនា ក្រុមបាតុករមីយ៉ាន់ម៉ា នៅតែបន្តដង្ហែរក្បួនបាតុកម្ម ដដែលបើទោះបីទទួលរងការព្រមានពីកម្លាំងយោធាក្តី។ ការបង្ក្រាបបាតុករពីសំណាក់យោធាមីយ៉ានម៉ា មកទល់ពេលនេះ បានសម្លាប់បាតុករ ១៨ នាក់ហើយ និងជាង ៣០នាក់រងរបួស។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ចូលរួមពិភាក្សាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ នយោបាយ និងយូអង្វែង វិលត្រឡប់ទៅកាន់របបលិទ្ធិប្រជាធិបតេយ្យវិញ ។
លោក Balakrishnan បណបញ្ជាក់ថា «យើងជឿជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ានម៉ា និងល្អប្រសើរឡើងវិញ ក្រោយពេល យោធាដោះលែង ប្រធានាធិបតី Win Myint និងទីប្រឹក្សាជាតិ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី អោងសានស៊ូជី ឲ្យមានសេរីភាពឡើងវិញ ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print