លោក  ហ៊ុន ម៉ានី  បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយ

ចែករំលែក៖

ភ្នំពេញ÷លោកហ៊ុន ម៉ានី “បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ”។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយ ក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។

អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះគឺ កាលពីម្សិលមិញនេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំងដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកលដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។

សូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»។

ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print