ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសធម៌ ជាសម្ភារ ម៉ាស៊ីនវាស់កម្ដៅ សម្រាប់ការពារជំងឺកូវិដ-១៩ ពី ក្រុមហ៊ុនថ្នាំជក់ជប៉ុន អន្តរជាតិJTI កម្ពុជា នៅព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០២១ នេះ ម៉ាស៊ីនវាស់កំដៅចំនួន ១៥០គ្រឿង ស្បៀង១ ០០០កញ្ចប់ ភេសជ្ជៈ ១០០កេស បដាអប់រំ ១០០ផ្ទាំង ជូនដល់អ្នកជួរមុខក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងអ្នកសម្អាតទីក្រុង ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការទទួលសម្ភារៈខាងលើនេះបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនJTI កម្ពុជា ដែលបានចូលរួមចំណែកឆ្លើយតបឲ្យទាន់ ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរដ្ឋបាលរាជធានី និងរាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩នេះ។
លោក Roy Manalili អគ្គនាយកក្រុមហ៊ុនJTI កម្ពុជា បានមានប្រសាសន៍ថា JTI ពេញចិត្តចូលរួម ជាមួយអាជ្ញាធរ ក្នុងការចែករំលែក និងបង្ហាញនូវសណ្តានចិត្តចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងជម្ងឺរាតត្បាតដ៏កាចសាហាវមួយនេះ។
លោកបានបញ្ជាក់ថា៖ ការជួយសហគមន៍មាន
សារៈសំខាន់ណាស់សម្រាប់ JTI។ ដូច្នេះហើយ យើងតែងជំរុញឲ្យបុគ្គលិកចូលរួមស្ម័គ្រចូលរួមជួយកិច្ចការងារសង្គម ។
លោក បានឲ្យដឹងថា បុគ្គលិកJTI កម្ពុជា បានចូលរួមស្ម័គ្រចិត្តវេបខ្ជប់អាហារនិងភេសជ្ជៈនេះ សម្រាប់ អ្នកជួរមុខប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩៕
សំរិត