សាស្ត្រាចាជនជាតិចិននៅក្នុងប្រទេសអង់គ្លេស រងការវាយប្រហារ

ចែករំលែក៖

ការវាយប្រហារទៅលើសាស្ត្រាចារ្យ ជាគ្រូបង្រៀននៅមហាវិទ្យាល័យក្នុងប្រទេសអង់គ្លេស រងការវាយប្រហារវាយប្រហារ ឈាមមុខមាត់បង្កក្តីបារម្ភយ៉ាងខ្លាំង ពីក្រុមសហគមន៍ជនជាតិចិន នៅក្នុងប្រទេសអង់គ្លេស ខណៈការរើសអើងជាតិសាសន៍ ពាក់ព័ន្ធកូវីដ១៩ កាន់តែកើនឡើង ក្នុងប្រទេសនេះ។
សារព័ត៌មាន south China morning Post បានផ្សាយថា កាលពីសប្តាហ៍កន្លងមក សាស្ត្រាចារ្យជនជាតិចិន រងការវាយប្រហារ ក្នុងប្រទេសអង់គ្លេសគឺជាការរើសអើងជាតិសាសន៍។ សាស្ត្រាចារ្យ Peng Wang បង្រៀននៅមហាវិទ្យាល័យ Southampton ផ្នែក គ្រប់គ្រងហិរញ្ញវត្ថុ រងការវាយប្រហារពីបុរស៤នាក់មានអាយុចាប់ពី២០ដល់២៥ឆ្នាំ។ ការវាយប្រហារកើតឡើង ក្នុងពេលលោក Wang កំពុងតែរត់ហាត់ប្រាណ នៅជិតផ្ទះកាលពីថ្ងៃទី២៣ខែកុម្ភៈ។
លោក Wang អាយុ៣៧ឆ្នាំ បានលើកឡើងថា មានមនុស្សមួយក្រុម អង្គុយនៅក្នុងរថយន្ត ខាងនោះផ្លូវ ហើយស្រែកដាក់លោកថា «វីរុសចិន ចាកចេញពីប្រទេសនេះភ្លាម»។ លោក Wang ក៏បានស្រែកតបតវិញ ហើយពេលនោះពួកគេក៏បើករថយន្តទៅបាត់ ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ក៏បានវិលត្រឡប់មកវិញហើយវាយប្រហារលើរូបលោក តែម្តង។
ការវាយប្រហារធ្វើឲ្យលោក Wang ចេញឈាមច្រមុះជាច្រើន ហើយជាំមុខ និងដៃ ។ អ្នកនៅជិតខាងបានហៅរថយន្ត ជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក៏បានហៅប៉ូលិសមក។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្សម្នាក់អាយុ២១ឆ្នាំ ក្រោយមកក៏បានដោះលែងវិញ ខណៈការស្រាវជ្រាវមិនទាន់ធ្វើឡើងផង។
សកម្មភាពខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការរើសអើងជាតិសាសន៍ក្នុងប្រទេសអង់គ្លេស ។ ពលរដ្ឋអង់គ្លេសមួយចំនួន នៅតែមានទស្សនថា វីរុសកូវីដ១៩ ដែលឆ្លងរាលដាលនៅអង់គ្លេស សម្លាប់ពលរដ្ឋអង់គ្លេសជាច្រើន «ជាវីរុសចិន»៕

...

រូបភាព៖ HANDOUT/SCMP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print