ខេត្តបន្ទាយមានជ័យៈ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ។
លោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ញៀន សៀកភេទស្រីអាយុ៦២ឆ្នាំ នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្ត ។ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ០៦មX០៨ម ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ។មូលហេតុបង្កឲ្យឆេះនេះ បណ្តលពីទុស្សេខ្សែភ្លើងនៅខាងលើម្ចាស់នៅខាងក្រោមផ្ទះ ។
លោកអធិការបានបញ្ជាក់ថា៖សម្ភារដែលខូចខាតរួមមាន៖ទូរទស្សចំនួន ០១ គ្រឿងកង្ហាល់ ចំនួន ០៤ គ្រឿងសំលៀកបំពាក់មួយចំនួនធំអង្ករ ៧០ គីឡូក្រាម លុយថៃចំនួន១០.០០០B(មួយម៉ឺនបាត)ខ្សែករមាសចំនួន០១ដំឡឹង ប្លាកដៃផ្លាទីន០១ខ្សែរទម្ងន់០១ដំឡឹង និងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះ គិតជាទឹកប្រាក់ទំងអស់មានគិតជាប្រាក់បាតចំនួន៩៦.០០០Bគិតជាប្រាក់រៀលនិង៤.៧៥០.០០០រៀល។ករណីនេះមិនបណ្តាលឲ្យរាលទៅផ្ទះអ្នកជិខាងនោះទេ ផ្ទះនៅដាច់ដោយឡែកពីគេនិងមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះដែរ៕
វណ្ណា